![]() |
មេដឹកនាំកងកម្លាំងយោធាខេត្តទាំងពីរគឺ ខេត្ត ដាក់ណុង និងខេត្ត មណ្ឌលគីរី អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ។ រូបថត៖ ង៉ុកមិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម |
តាមរយៈនោះ ភាគីទាំងពីរសន្យានឹងបង្កើនកិច្ចសហប្រតិបត្តិការតាមពាក្យស្លោក "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង" បន្តធ្វើសកម្មភាពយាមល្បាតតាមព្រំដែន បង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងសម្រាប់សកម្មភាពកំណត់ខណ្ឌសីមា បោះបង្គោលព្រំដែន បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យបង្ការប្រឆាំងការជួញដូរគ្រឿងញៀន រត់ពន្ធ ដឹកជញ្ជូន ធ្វើអាជីវកម្មព្រៃឈើខុសច្បាប់ទាំងឡាយ ហើយបន្តជំរុញខ្លាំងលើសកម្មភាពទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ការប្រាស្រ័យទាក់ទង ចងមេត្រីភាពរវាងភាគីទាំងពីរ។
ក្រៅពីនោះ ប្រតិភូទាំងឡាយបានវាយតម្លែរួមគ្នាលើទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនូវគ្រប់វិស័យរវាងខេត្តទាំងពីរក្នុងរយៈកាលកន្លងមក ជាពិសេសគឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានយោធាខេត្ត ដាក់ណុង នឹងតំបន់ប្រតិបត្តិការសឹករង ខេត្ត មណ្ឌលគីរី។
ក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០១៦ និងត្រីមាសទី ១ ឆ្នាំ ២០១៧ ខេត្តទាំងពីរបន្តមានការវិវត្តជាជំហានថ្មីៗ ក្នុងកិច្ចសហប្រតិបត្តិការយោធា។ ភាគីទាំងពីរបានទប់ស្កាត់ដោយមានប្រសិទ្ធិភាពនូវសកម្មភាពឧក្រិដ្ឋជនដ៏គ្រោះថ្នាក់ មានការរៀបចំជាមុន រារាំងជនជាតិភាគតិចនៅប្រទេស វៀតណាម ឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសកម្ពុជាដើម្បីឆ្លងទៅប្រទេសទី ៣ ដោយទាន់ពេលវេលា អនុវត្តល្អកិច្ចការយាមល្បាត គ្រប់គ្រងនិងការពារខណ្ឌសីមា បង្គោលព្រំដែន ទប់ស្កាត់ការរំលោភបំពានបទប្បញ្ញត្តិព្រំដែនជាច្រើន ការឆ្លងដែនខុសច្បាប់ ធ្វើអាជីវកម្មពៃ្រឈើខុសច្បាប់...
ទន្ទឹមនឹងនោះ បញ្ជាការដ្ឋានយោធាខេត្ត ដាក់ណុង ក៏បានចាត់តាំងក្រុមការងារជាច្រើនទៅសួរសុខទុក្ខ ជូនអំណោយក្នុងឱកាសបុណ្យទាន ចូលឆ្នាំថ្មីនៅខេត្ត មណ្ឌលគីរី ជួយឧបត្ថម្ភគ្រឿងសម្ភារៈ ផ្ទះលំនៅដ្ឋាន ពិនិត្យព្យាបាលជំងឺ ផ្តល់ថ្នាំពេទ្យសម្រាប់ជនក្រីក្រដោយចំណាយថវិកាសរុបទាំងអស់ជាង ៣ ពាន់លានដុង៕