សិល្បៈចម្រៀងប្រជាប្រិយដ៏វិសេសវិសាល
ថ្វីបើរស់នៅចម្រុះលាយឡំជាមួយជនជាតិដទៃក៏ដោយ ក៏ប៉ុន្តែជនជាតិ សានជី ជាក្រុមមនុស្សមួយក្នុងចំណោមពីរក្រុមមនុស្សនៃជនជាតិ សានចាយ (កាវឡាន - សានជី) នៅឃុំ កៀនឡាវ ស្រុក លុកង៉ាន (ខេត្ត បាក់យ៉ាង) នៅតែថែរក្សាបានលក្ខណៈវប្បធម៌ដ៏វិសេសវិសាលជាច្រើន ក្នុងនោះមានចម្រៀងប្រជាប្រិយ សានជី។

ចម្រៀងប្រជាប្រិយ សានជី (ឬហៅថា ក្នាំងក្អូ មានកន្លែងខ្លះហៅថា សង់ក) ជាទម្រង់សិល្បៈសម្តែងប្រជាប្រិយមួយមានប្រវត្តិតាំងពីយូរយារណាស់មកហើយ ជារូបភាពប្រជុំជីវភាពវប្បធម៌ដ៏ទាក់ទាញ ជាធម្មតាត្រូវបានសម្តែងក្នុងរូបភាព បរិបទនិងបរិយាកាសផ្សេងៗ គ្នាដូចជា៖ ច្រៀងពេលថ្ងៃ ច្រៀងពេលយប់ ច្រៀងប្តូរឈ្មោះ ច្រៀងលុបមុខ ច្រៀងមង្គលការ ។ល។ អ្នកច្រៀងចម្រៀងប្រជាប្រិយ សានជី ដ៏ពូកែត្រូវចេះច្រើនពាក្យពេចន៍បទចម្រៀងផង ប្រភេទចម្រៀងផង ត្រូវតែឆ្លាតវៃផង យ៉ាងស៊ីជម្រៅផង ឆ្លើយឆ្លងសមហេតុផលទៅតាមស្ថានភាពជាក់ស្តែងនីមួយៗ។
បទចម្រៀងប្រជាប្រិយ សានជី ស្ទើរតែទាំងអស់សុទ្ធតែត្រូវបានសរសេរតាមទម្រង់កំណាព្យ ៤ ឃ្លា មួយឃ្លាៗ មាន ៧ អក្សរដោយមានខ្លឹមសារសម្បូរបែបនិងពោរពេញទៅដោយលក្ខណៈមនោសញ្ចេតនាដ៏លន្លង់លន្លោច។ ទំនុកច្រៀងសំខាន់គឺបុរសស្ត្រីឆ្លើយឆ្លង សួរសុខទុក្ខគ្នា ជូនពរ ពាក្យពេចន៍បទចម្រៀងសាមញ្ញផង ហ្មត់ចត់ផង មានអត្ថន័យស្ងើចសរសើរស្រុកកំណើតប្រទេសជាតិ ពលកម្មផលិតកម្ម គោលបំណងចង់ជីវភាពត្រជាក់ត្រជុំបរិបូរ សុភមង្គលនិងសេចក្តីស្នេហានៃគូស្រករ។ ទោះជាមិនប្រើឧបករណ៍ភ្លេងក៏ដោយក៏ប៉ុន្តែពាក្យពេចន៍បទចម្រៀង លំនាំចម្រៀងឡើងខ្ពស់ត្រដែត ទាបចុះនៃ ចម្រៀងប្រជាប្រិយ សានជី តែងតែបន្សល់ទុកចំណាប់អារម្មណ៍អោយអ្នកស្តាប់។

តាមទំនៀមទម្លាប់ នាអំឡុងឱកាសដើមនិទាឃរដូវ យុវជន សានជី នៅ កៀនឡាវ ជាធម្មតាទៅកាន់ភូមិនិគមក្នុងតំបន់ធ្វើដំណើរកម្សាន្តក្នុងនិទាឃរដូវ ច្រៀងផ្លាស់ប្តូរចម្រៀងសារភាពស្នេហ៍។ ពេលពេញចិត្តគ្នាហើយក៏គូស្នេហ៍ទាំងគូៗ ច្រៀងចម្រៀងឆ្លើយឆ្លងដើម្បីស្វែងយល់គ្នាដោយខ្លួនឯង។ ឆ្លងតាមរយៈការច្រៀងទាំងនេះ គូស្នេហ៍បុរសនារីមិនតិចឡើយបានក្លាយជាប្តីប្រពន្ធនឹងគ្នា កសាងសុភមង្គលគូស្រករជាមួយគ្នា។ ចម្រៀងប្រជាប្រិយ សានជី មិនត្រឹមតែពេញនិយមក្នុងចំណោមយុវជនយុវនារីប៉ុណ្ណោះទេ ថែមទាំងស្រទាប់មជ្ឈិមវ័យនិងមនុស្សវ័យចំណាស់ក៏ជក់ចិត្តក្នុងការច្រៀងយ៉ាងខ្លាំងទៀតផង ព្រោះវាជាមធ្យោបាយផ្ដាំផ្ញើចិត្តគំនិត មនោសញ្ចេតនា បំណងប្រាថ្នារបស់ជនជាតិ សានជី។
ការថែរក្សាទំនុកបែបបទចម្រៀងប្រជាប្រិយ
បច្ចុប្បន្នជនជាតិ សានជី នៅ កៀនឡាវ នៅតែរក្សាទុកចម្រៀងប្រជាប្រិយរាប់ពាន់បទស្ថិតក្នុងប្រភេទផ្សេងៗ គ្នា។ ជាមនុស្សម្នាក់ក្នុងចំណោមនុស្សមានគុណបំណាច់ក្នុងការថែរក្សា ពង្រីកទម្រង់សិល្បៈនេះរបស់ជនជាតិ សានជី នៅស្រុក លុកង៉ាន គឺសិប្បករឆ្នើម ឡឹម មិញសឹប (កើតឆ្នាំ ១៩៥៥) នៅភូមិ កុង ឃុំ កៀនឡាវ បច្ចុប្បន្នជាប្រធានក្លឹបចម្រៀងប្រជាប្រិយ សានជី ឃុំ កៀនឡាវ។

លោក សឹប បានអោយដឹងថា បច្ចុប្បន្នមិនទាន់មានឯកសារស្រាវជ្រាវណាបង្ហាញឱ្យឃើញច្បាស់ពីប្រភពដើមនៃបទចម្រៀងប្រជាប្រិយ សានជី គ្រាន់តែ ដឹងថាជនជាតិ សានជី នៅឃុំ កៀនឡាវ ពីសម័យនេះដល់សម័យនោះ ពីជំនាន់នេះទៅជំនាន់ផ្សេងទៀត បានចេះច្រៀងចេះបង្ហាត់បង្រៀនទំនុក បែបបទទាំងនេះអោយគ្នា។ តាំងពីមនុស្សចាស់ ក្មេងតូចៗ នរណាៗ ក៏រៀនច្រៀងយ៉ាងដូច្នេះឯងដែលចម្រៀងប្រជាប្រិយ សានជី ត្រូវបានផ្សព្វផ្សាយបន្តគ្នាក្នុងសហគមន៍រហូតមកដល់សព្វថ្ងៃនេះ។

ជក់ចិត្ត ស្រលាញ់ទំនុកបែបបទចម្រៀងប្រជាប្រិយ សានជី ឆ្នាំ ២០១១ លោក សឹប បានចលនាបង្កើតក្លឹបចម្រៀងប្រជាប្រិយ សានជី ឃុំ កៀនឡាវ។ ដំណើរការអស់រយៈពេលជាង ១៣ ឆ្នាំ បច្ចុប្បន្នក្លឹបមានជិត ៧០ សមាជិកនៅភូមិចំនួន ៧ នៅលើភូមិសាស្ត្រឃុំមានជនជាតិ សានជី រស់នៅ។ ទាំងការប្រជុំជីវភាពផង សហការជាមួយសាលាបើកថ្នាក់បង្រៀនច្រៀងចម្រៀងប្រជាប្រិយ សានជី ផង ផ្លាស់ប្តូរយ៉ាងសកម្មជាមួយបណ្តាក្លឹបនៅស្រុក ខេត្តផ្សេងៗ សកម្មភាពរបស់ក្លឹបចម្រៀងប្រជាប្រិយ សានជី ឃុំ កៀនឡាវ បានរួមចំណែកសាមគ្គីភាព រាប់អានគ្នា ស្អិតល្មួតនឹងសហគមន៍បន្ថែមទៀត លើកតម្កើងទម្រង់វប្បធម៌ប្រជាប្រិយប្រពៃណីមួយរបស់ជនជាតិ សានជី។
ដើម្បីអភិរក្សចម្រៀងប្រជាប្រិយ សានជី លោក សឹប ក៏បានស្វែងរកធ្វើសមុច្ច័យ រក្សាទុកចម្រៀងប្រជាប្រិយជាង ៨០០ បទទៀតផង ស្របពេលនោះដែរនិពន្ធចម្រៀងប្រជាប្រិយជិត ១០០ បទដោយមានខ្លឹមសារស្ងើចសរសើរបក្ស លោក អ៊ំ ហូ ស្រុកកំណើត ប្រទេសជាតិ កិច្ចការនវានុវត្តន៍។ល។ ដោយមានការរួមចំណែកសម្រាប់ការងារថែរក្សា ពង្រីកតម្លៃវប្បធម៌ប្រជាជាតិ លោក សឹប បានជូនប័ណ្ណសរសើរលិខិត សរសើរជាច្រើន។ ជាពិសេស ឆ្នាំ ២០១៩ លោក សឹប មានកិត្តិយសបានប្រធានរដ្ឋប្រគល់ជូនកិត្តិនាមសិប្បករឆ្នើម។

ដ៏វិសេសវិសាលទាំងខ្លឹមសារទាំងរូបភាពផង ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១២ ចម្រៀង ប្រជាប្រិយ សានជី ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ នេះគឺជាបេតិកភណ្ឌវប្បធម៌អរូបីមានលក្ខណៈតំណាង បង្ហាញអោយឃើញអត្តសញ្ញាណ របស់សហគមន៍ជនជាតិ សានជី នៅតំបន់ភ្នំ លុកង៉ាន៕
អត្ថបទ៖ ឌាន់ វៀតហ៊ឹង
រូបថត៖ អាន ថាញ់ដាត - ឌាន់ វៀតហ៊ឹង
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ យ័ញលើយ