សហករណ៍ផលិតកម្ម - សេវាកម្មកសិកម្ម អានហ៊ឹងផាត នៅឃុំ ហ៊ឹងហូយ ស្រុក វិញលើយ មានសមាជិកចំនួន ៨៧ ដោយមានជាង ៩០% ជាបងប្អូនជនជាតិ ខ្មែរ។ លោក ហុង ចន្ទលី ប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកសហករណ៍មានប្រសាសន៍ថា៖ "សមាជិកសហករណ៍ជាច្រើនបានចេះប្រើប្រាស់ឧបករណ៍ឆ្លាតវៃហើយ។ ដំណាក់កាលសាបព្រោះ បាចជី បាញ់ថ្នាំ។ល។ សុទ្ធតែអនុវត្តដោយយន្តហោះគ្មានមនុស្សបើកបររ៉ាប់រង ទាំង រំដោះកម្លាំងពលកម្មផងទាំងសន្សំសំចៃប្រាក់ចំណាយអោយកសិករទៀតផង"។


នៅសហករណ៍កសិកម្ម ៨ ខែ មីនា ស្ថិតនៅឃុំ វិញថាញ ស្រុក ភឿកឡុង ការធ្វើបរិវត្តកម្មឌីជីថលមិនត្រឹមតែប្រព្រឹត្តទៅនៅលើវាលស្រែប៉ុណ្ណោះទេថែមទាំងមានវត្តមានក្នុងដំណាក់កាលលក់ដូរទៀតផង។ បច្ចុប្បន្ននេះសមាជិកសហករណ៍បានចូលរួមវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច បណ្តាញសង្គមដើម្បីផ្សព្វផ្សាយ ឧទេ្ទសនាមផលិតផលដល់ដៃអតិថិជនតែម្តង។
លោក ហ្វ៊ិញ ទ្រុងធូ ប្រធាន ក្រុមប្រឹក្សាភិបាលសហករណ៍កសិកម្ម ៨ ខែ មីនា បានចែករំលែកថា៖ "អាស្រ័យដោយមានវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចបានជាផលិតផល បន្លែភ្លៅកង្កែប OCOP ផ្កាយ ៣ របស់សហករណ៍ត្រូវបានលក់នៅពេញប្រទេស។ ការដាក់ កសិផលចូលទៅកាន់វេទិកាពាណិជ្ជកម្មអេឡិចត្រូនិច បានជួយសមាជិកសហករណ៍ផ្លាស់ប្តូររបៀបរបបគ្រប់គ្រង និងវិធីសាស្រ្តលក់ទំនិញ"។


ប្រជាជនជាច្រើនក្រុមគ្រួសារផលិតឯកជននៅខេត្ត បាកលៀវ ក៏កំពុង ជំរុញយ៉ាងខ្លាំងក្លាការធ្វើបរិវត្តកម្មឌីជីថលដើម្បីផ្សព្វផ្សាយ ឧទេ្ទសនាមផលិតផល។ តួយ៉ាងដូចជាក្រុមគ្រួសារលោក ផាន វ៉ាន់ដាត នៅភូមិ មី ១ ឃុំ វិញភឿកដុង ស្រុក ភឿកឡុង ជាមួយមុខរបរត្បាញបន្ទោះហត្ថកម្ម វិចិត្រសិល្បៈ។ ចាប់តាំងពីចូលរួមបណ្តាវេទិកាប្រតិបត្តការ អេឡិចត្រូនិច បណ្តាញសង្គមផលិតផលរបស់គ្រួសារត្រូវបានលក់បានច្រើនជាងមុន ពី ២ ដល់ ៣ ដងបើប្រៀបធៀបនឹងកាលពីមុននេះ។

លោក ង្វៀន ហ្វាងថយ ប្រធានសមាគមកសិករខេត្ត បាកលៀវ បាន ឲ្យដឹងថា៖ "បច្ចុប្បន្នខេត្ត បាកលៀវ មានកម្មវត្ថុ OCOP ចំនួន ៦១ តែងតែផ្សព្វផ្សាយឧទេ្ទសនាមផលិតផលចំនួន ១៣០ ចូលទៅកាន់វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដូចជា៖ Postmart.vn Lazada Shopee Mekongexpo និង បណ្តាញសង្គមទាំងឡាយ។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការធ្វើបរិវត្តកម្មឌីជីថលសមាគមកសិករខេត្តនឹងបន្តសហការជាមួយផ្នែកមានពាក់ព័ន្ធ ហ្វឹកហ្វឺន លើកកម្ពស់បំណិនឌីជីថលអោយកសិករ បង្កើនការឃោសនា ឧបត្ថម្ភកសិករឱ្យផ្លាស់ប្តូរផ្នត់គំនិតផលិតកម្ម។ល។ សមាគមកសិករខេត្ត ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ ចំនួន ១០០% កម្មាភិបាលមានគណនី ទូទាត់តាមអេឡិចត្រូនិចចំនួន ៧០% សមាជិកកសិករត្រូវបានផ្សព្វផ្សាយអំពីការធ្វើបរិវត្តកម្មឌីជីថល បច្ចេកវិទ្យាឌីជីថល"៕
អត្ថបទនិងរូបថត៖ ទន់គៀត - ចិន្តា
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ សឺនហេង