![]() |
មកដល់ឃុំនានានៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលនៃស្រុក ង៉ុកហូយ កន្លែងណាក៏ឃើញព័ណ៌បៃតងស្រងាត់នៃបណ្ដាដងព្រៃកៅស៊ូ ចម្ការកាហ្វេខៀវល្មឿង ផ្លែរយោងរយាន |
យោងតាមតួលេខស្ថិតិនៃគណៈកម្មាធិការប្រជាជនស្រុក ង៉ុកហូយ ទូទាំងស្រុកមានចំនួន ១៧ ក្រុមជនជាតិជាបងប្អូនដូចជា សេដាំង ហែ្ស - ទ្រៀង ប្រូវ ... រស់នៅជាមួយគ្នា។ ដើម្បីឱ្យបងប្អូនបណ្តាជនជាតិនៅទីនេះមានជីវភាពរស់នៅថ្មី ស្រុកបានប្រមូលផ្តុំប្រភពធនធានជាច្រើនអនុវត្តកម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មី កម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព... សំដៅផ្លាស់ប្តូរមុខមាត់ជនបទតំបន់ភ្នំជាជំហានៗ។
ផ្ទះសហគមន៍របស់បងប្អូនជនជាតិ ហែ្ស - ទ្រៀង នៅស្រុក ង៉ុកហូយ - ជាកន្លែងដែលបងប្អូនជនជាតិចាត់តាំងរាល់សកម្មភាពនៃការប្រជុំជីវភាពសហគមន៍ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ |
គិតដល់ដំណាច់ឆ្នាំ ២០១៨ តម្លៃផលិតកម្មសរុបរបស់ស្រុកសម្រេចបាន ៦.២១៧ ពាន់លានដុង ប្រាក់ចំណូលជាមធ្យមលើមនុស្សម្នាក់សម្រេចបានជិត ៣០ លានដុងក្នុងមួយឆ្នាំ។ ចំពោះដំណាំឧស្សាហកម្មចម្បងពីរប្រភេទគឺកៅស៊ូនិងកាហ្វេ ស្រុកមានចម្ការកៅស៊ូចំនួន ៧.៨៣៩ ហិកតា កាហ្វេចំនួន ១.៣៤៧ ហិកតា។
ចង្វាក់នៃដំណើររស់នៅកំពុងប្រព្រឹត្តឡើងយ៉ាងមមាញឹកជាមួយនឹងក្បួនរថយន្តដឹក ទំនិញផ្ដោះប្ដូរពាណិជ្ជកម្មឆ្លងទៅប្រទេសជាមិត្ត ឡាវ និង កម្ពុជា |
បច្ចុប្បន្ន ១០០% នៃចំនួនក្រុមគ្រួសារប្រជាជននៅក្នុងស្រុកបានប្រើប្រាស់អគ្គិសនី ជាង ៩០% បានប្រើប្រាស់ទឹកស្អាត ១០០% ឃុំមានមណ្ឌលសុខភាព ។ល។ ស្រុកមានឃុំចំនួន ៣ សម្រេចស្តង់ដារជនបទថ្មីគឺ ដាក់ណុង ដាក់កាន និង ប៊ើអ៊ី ចំនួនក្រុមគ្រួសារក្រីក្រថយ ចុះនៅត្រឹម ៩៧៦ គ្រួ ស្មើនឹងអត្រា ៥,៨៨%។
![]() |
បង្គោលព្រំដែនជាតិនៃប្រទេសទាំង ៣ វៀតណាម - ឡាវ - កម្ពុជា នៅឃុំ ប៊ើអ៊ី ស្រុក ង៉ុកហូយ បានក្លាយជាចំណុចទេសចរណ៍ល្បីឈ្មោះរបស់ខេត្ត កនទុម តាំងពីច្រើនឆ្នាំមកនេះ |
យើងខ្ញុំមានវត្តមាននៅឃុំជនបទថ្មី ប៊ើអ៊ី កន្លែងដែលមានច្រកទ្វារព្រំដែនអន្ដរជាតិ ប៊ើអ៊ី ប្រការដែលងាយសង្កេតឃើញគឺចង្វាក់នៃដំណើររស់នៅកំពុងប្រព្រឹត្តឡើងយ៉ាងមមាញឹកជាមួយនឹងក្បួនរថយន្តដឹកទំនិញផ្ដោះប្ដូរពាណិជ្ជកម្មឆ្លងទៅប្រទេសជាមិត្ត ឡាវ និង កម្ពុជា។ លោក តុងវ៉ាន់ដុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ប៊ើអ៊ី បានអោយដឹងថា៖ "ពង្រីកប្រពៃណីបដិវត្តន៍ បងប្អូនបណ្តាជនជាតិក្នុងឃុំបានសកម្មធ្វើពលកម្មបង្កបង្កើនផល កសាងភូមិស្រុក។ ពីបណ្ដាកម្មវិធីគម្រោងរបស់រដ្ឋាភិបាល បងប្អូនជនជាតិត្រូវបានឧបត្ថម្ភពូជឈើ ពូជសត្វ បានបង្កលក្ខណៈងាយស្រួលដើម្បីខ្ចីទុន អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ រហូតមកទល់ពេលនេះ ឃុំ ប៊ើអ៊ី មានក្រុមគ្រួសារជាង ៩០% បានរួចផុតពីភាពក្រីក្រ មានគ្រួសារមិនតិចទេដែលមានចំណូលពី ២០០ ដល់ ៣០០ លានដុងក្នុងមួយឆ្នាំអាស្រ័យ ដោយផ្តោតលើការអភិវឌ្ឍបណ្តាប្រភេទដំណាំឧស្សាហកម្មរយៈពេលវែងដូចជាកៅស៊ូ កាហ្វេ ក្រពុលបាយជាដើម"។
កម្មាភិបាលផ្នែកកសិកម្មស្រុក ង៉ុកហូយ ណែនាំអតីតយុទ្ធជន ត្រឹនវ៉ាន់ភើន ពីរបៀបថែទាំកាហ្វេរ៉ូប៊ឺស្តា |
ធ្លាប់បានឃើញផ្ទាល់ភ្នែកការប្រយុទ្ធដ៏ក្តៅគគុកនៅតាម មូលដ្ឋានទ័ព ព្លៃកឹន ដាក់ស៊ាង អតីតយុទ្ធជន ថាវតោង ជនជាតិ ប្រូវ អាយុ ៨២ ឆ្នាំ នៅភូមិ ដាក់មែ ឃុំ ប៊ើអ៊ី មិនអាចលាក់បាំងបាននូវក្តីសប្បាយ៖ "ជីវភាពរស់នៅទីនេះឥឡូវខុសពីមុនហើយ ! ឈើព្រៃលូតលាស់ដុះដាលខៀវស្រងាត់ កូនក្មេងបានទៅសាលារៀនសូត្រ បងប្អូនជនរួមជាតិបានបក្ស រដ្ឋនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការមហាជនយកចិត្តទុកដាក់។ ទោះបីជាត្រូវរងរបួសពិការប៉ុន្តែខ្ញុំរស់នៅដោយសោមនស្សរីករាយណាស់ ! ខ្ញុំប្រាថ្នាចង់បានអាយុយឺនយូរដើម្បីក្រេបយកសុភមង្គលនៃអំឡុងខែថ្ងៃនៃសនិ្តភាព..."។
ភូមិរបស់បងប្អូនជនជាតិ បូ្រវ តូ្រវបានលើកគម្រោងប្លង់មេប្រមូលផុំ្តនៅឃុំ ប៊ើអ៊ី សុ្រក ងុ៉កហូយ |
វិលមកទស្សនាអតីតសមរភូមិ
រំភើបចិត្ត ស្រងេះស្រងោចគឺជាចំណាប់អារម្មណ៍របស់យើងខ្ញុំនៅពេលដែលបានអ៊ំៗ អតីតយុទ្ធជនទាំងឡាយនាំទៅទស្សនាមណ្ឌលកេរតំណែលប្រវត្តិសាស្រ្តជ័យជម្នះ ព្លៃកឹន។ នាមដ្ឋាន ព្លៃកឹន គឺជាទីតាំងយុទ្ធសាស្រ្តដោយមានខ្សែផ្លូវជាច្រើនជាសរសៃឈាមឆ្លងកាត់ដូចជាផ្លូវ ១៤B ១៤C ផ្លូវជាតិលេខ ៤០ ធ្លាយចេញដល់ច្រកទ្វារព្រំដែន ប៊ើអ៊ី ទៅកាន់ កម្ពុជា និង ឡាវ។ កាលពីថ្ងៃ ១៣ ខែ តុលា ឆ្នាំ ១៩៧២ កងទ័ពយើងបានវាយសម្រុកហើយទទួលបានជ័យជម្នះល្បីរន្ទឺនៅមូលដ្ឋានទ័ព ព្លៃកឹន បើកទម្លាយផ្លូវត្រង់ខ្សែរបៀងព្រំដែន ឥណ្ឌូចិន។ ផ្ដើមពីនោះ កងទ័ពរបស់យើងបន្តវាយសម្រុកមូលដ្ឋានទ័ព ដាក់ស៊ាង និងមូលដ្ឋានទ័ពជាច្រើនផ្សេងទៀតដើម្បីពង្រីកទូលំទូលាយតំបន់រំដោះ តីង្វៀន រួមចំណែកដ៏សំខាន់ដល់មហាជ័យជម្នះជាប្រវត្តិសាស្ត្រនិទាឃរដូវឆ្នាំ ១៩៧៥ - រំដោះភូមិភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ។
អតីតយុទ្ធជនទាំងឡាយធ្វើការជាមួយក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី អង្គភាពទ័ពលេខ ៣ |
ដើម្បីទទួលបានជ័យជម្នះដ៏ល្បីរន្ទឺនោះ វីរយុទ្ធជន យុទ្ធជនពលីជាច្រើនរូបបានបូជាជីវិតដើម្បីជំនាន់ក្រោយបានទទួល សុខសន្តិភាព។ អុជសរសៃធូបរំលឹកនឹកដល់មិត្តរួមកងនៅទីបញ្ចុះធាតុយុទ្ធជនពលី ង៉ុកហូយ អតីតយុទ្ធជន ង្វៀនដាក់បាន ចែករំលែកមួយៗ ថា៖ "អំឡុងខែឆ្នាំនៃសង្គ្រាមនៅទីនេះជាសមរភូមិដ៏សាហាវខ្លាំងណាស់ ! គ្រាប់បែកស្រោចមកលើទាំងថ្ងៃទាំងយប់។ មិត្តរួមកងរបស់យើងខ្ញុំមិនស្តាយសាច់ឈាមបានលះបង់ជីវិតនៅសព្វទីកន្លែងនៃសមរភូមិ តីង្វៀន។ សព្វថ្ងៃនេះ យើងខ្ញុំបន្តអនុវត្តការងារស្វែងរក ប្រមូលផ្តុំ អដ្ឋិធាតុមិត្តរួមកងដើម្បីអោយបងប្រុស បងស្រីទាំងនោះបានមក "ជួបជុំ" មូលគ្នាក្នុងសម័យកាលសន្តិភាព"។
គុណភាពនៃការពិនិត្យ ព្យាបាលជំងឺជូនបងប្អូនជនជាតិដែលរស់នៅលើភូមិសាស្ត្រស្រុក ង៉ុកហូយ ត្រូវបានលើកកម្ពស់ឥតឈប់ឈរ |
ផ្ទះមហាសាមគី្គនៅឃុំ ប៊ើអ៊ី ទីកន្លែងសហគមន៍ជនជាតិ បូ្រវ រស់នៅ |
![]() |
ក្នុងការប្រជុំជីវភាពរស់នៅប្រចាំថ្ងៃ ជនជាតិ ហែ្ស - ទ្រៀង នៅភូមិ ដាក់រ៉ាំង ឃុំ ដាក់យុក ស្លៀកសម្លៀកបំពាក់សាមញ្ញប៉ុន្តែក្នុងឱកាសនៃពិធីបុណ្យទានសំខាន់ៗ សម្លៀកបំពាក់ប្រពៃណីក៏នៅតែត្រូវបានពួកគាត់សម្តែងបង្ហាញនិងនិយមចូលចិត្ត |
ស្រុក ង៉ុកហូយ សព្វថ្ងៃនេះកំពុងប្រែមុខមាត់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។ នៅតំបន់ "ភ្នក់ភ្លើងសង្គ្រាម" នេះ បទវីរកថាអំពីការតស៊ូបដិវត្តន៍ដើម្បីឯករាជ្យ បង្រួបបង្រួមមាតុភូមិនៅតែលាន់ឡើងក្នុងដួងចិត្តនៃមនុស្សម្នាក់ៗ ។ នោះក៏ជាមោទនភាព ជាកម្លាំងចលករដើម្បីឱ្យបងប្អូនបណ្ដាជនជាតិក្នុងស្រុករួមគ្នាពួតដៃកសាងស្រុកភូមិកាន់តែសម្បូររុងរឿងនិងស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ៕