តាំងពីដើមរដូវក្តៅរហូតមកទល់ពេលនេះ នៅលើភូមិសាស្រ្តបណ្ដាខេត្ត៖ ហាទិញ ធឿធៀន - ហ្វេ និង ងេអាន ... បានកើតមានភ្លើងឆេះព្រៃជាបន្តបន្ទាប់ ដោយបន្សល់នូវផលវិបាកយ៉ាងធ្ងន់ធ្ងរ។
 |
នៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៩ មានករណីភ្លើងឆេះព្រៃដ៏ធំមួយបានកើតឡើងនៅលើផ្ទៃដីដាំអាកាស្យានៃសង្កាត់ ហឿងហូ ទីរួមខេត្ត ហឿងត្រា (ខេត្ត ធឿធៀន - ហ្វេ) |
 |
ក្រោយពីការឆេះព្រៃកាលពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែ មិថុនា ព្រៃឈើរាប់រយហិកតានៅស្រុក ងីស៊ន់ (ខេត្ត ហាទិញ) ត្រូវបានឆេះខ្ទេចខ្ទី មិននៅមានលទ្ធភាពដុះដាលឡើងវិញឡើយ |
 |
ប្រហែលម៉ោង ១០ យប់នៃថ្ងៃទី ២៦ ខែ មិថុនា មានករណីភ្លើងឆេះព្រៃមួយបានកើតឡើងនៅភូមិសាស្រ្តឃុំ ខាញ់សឺន ១ ស្រុក ណាមដាន (ខេត្ត ងេអាន) បន្សល់ទុកនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្នុងរូបថត៖ ពួតដៃជាមួយមូលដ្ឋាន កម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋាន យោធាខេត្ត ងេអាន និងកងពលតូច កងវិស្វកម្មលេខ ៤១៤ ចូលរួមពន្លត់ភ្លើងឆេះព្រៃ |
យោងតាមការព្យាករណ៍នៃមជ្ឈមណ្ឌលឧតុនិយមជលសាស្ត្រមជ្ឈិម ស្ថានភាពក្តៅខ្លាំងនិងភាពស្ងួតហែងអាចនៅអូសបន្លាយ ខេត្ត ក្រុងជាច្រើនត្រូវបានលើកកម្រិតការប្រកាសអាសន្នភ្លើងឆេះព្រៃ ឡើងដល់កម្រិត ៥ (កម្រិតគ្រោះថ្នាក់បំផុត)។ នាយករដ្ឋមន្ត្រីបានផ្ញើសារទូរលេខបន្ទាន់លេខ 776 / CĐ -TTg ស្តីអំពីការបង្កើននូវរាល់វិធានការបន្ទាន់ក្នុងការបង្ការភ្លើងឆេះព្រៃ ពន្លត់ភ្លើងឆេះព្រៃ ក្នុងនោះ សំណូមពរឱ្យថ្នាក់ដឹកនាំខេត្ត ក្រុងដែលមានហានិភ័យឆេះព្រៃខ្ពស់ ចាំបាច់ត្រូវរួសរាន់ត្រួតពិនិត្យនូវកងកម្លាំង មធ្យោបាយ គ្រឿងសម្ភារៈ ថវិកាដើម្បីអនុវត្តល្អទិសស្លោក "បួនយ៉ាងនៅនឹងកន្លែង" (បញ្ជានៅនឹងកន្លែង កងកម្លាំងនៅនឹងកន្លែង មធ្យោបាយនិងគ្រឿងសម្ភារៈនៅនឹងកន្លែង ភស្ដុភារនៅនឹងកន្លែង) ចាត់ ចែងកងកម្លាំងប្រចាំការ ២៤/២៤ ម៉ោងក្នុងពេញមួយរដូវប្រាំង ...៕
ឌឹកធិញ - ហ្វាងង៉ា - ហូកូវ
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម