![]() |
បង ឡូវស៊ិញស៊ុង នៅភូមិ សាទុងជឺ ឃុំ ស៊ិញលុង ស្រុក ដុងវ៉ាន់ ថែទាំហ្វូងគោរបស់គ្រួសារ |
អាស្រ័យហេតុនោះ ក្រុមគ្រួសារបងប្អូនជនជាតិជាច្រើនបានរួចផុតពីភាពក្រីក្រនិងឈានឡើងធ្វើមានធ្វើបាន។ តួយ៉ាងដូចគ្រួសារបង ស៊ិញមីគើ នៅភូមិ ម៉ាត្រេ ក្រុមគ្រួសារបង ឡូវស៊ិញស៊ុង នៅភូមិ សាទុងជឺ...។ គ្រួសារទាំងពីរនេះអាស្រ័យដោយចិញ្ចឹមគោ ពពែ ព្រាបនិងដាំដំណាំហូបផ្លែមានប្រាក់ចំណូលឡើងដល់រាប់ រយលានដុងក្នុងមួយឆ្នាំ។
![]() |
អាស្រ័យដោយដំណើរការអនុវត្តយ៉ាងប្តូរផ្តាច់នូវបណ្ដាទម្រង់រូបភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសគឺទម្រង់រូបភាពសេដ្ឋកិច្ចចម្រុះ អត្រាគ្រួសារក្រីក្រនៅឃុំ ស៊ិញលុង បានធ្លាក់ចុះខ្លាំង |
![]() |
ទម្រង់រូបភាពសេដ្ឋកិច្ចចម្រុះផ្សារភ្ជាប់ផលិតកម្មលក្ខណៈពាណិជ្ជកម្មទីផ្សារបានជួយអោយរាប់រយគ្រួសារបងប្អូនជនជាតិនៅតំបន់ខ្ពស់នៃខេត្ត ហាយ៉ាង រួចផុតពីភាពក្រីក្រ ឈានឡើងធ្វើមានធ្វើបានជាជំហានៗ។ ក្នុងរូបថត៖ បង ស៊ិញមីគើ នៅភូមិ ម៉ាត្រេ ឃុំ ស៊ិញលុង ស្រុក ដុងវ៉ាន់ ថែទាំចម្ការសារី |
យោងតាមលោក ឡូវមីជើ ប្រធានគណៈកម្មាធិការប្រជាជនឃុំ ស៊ិញលុង អាស្រ័យដោយដំណើរការយ៉ាងប្តូរផ្តាច់នូវបណ្ដាទម្រង់រូបភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសគឺទម្រង់រូបភាពសេដ្ឋកិច្ចចម្រុះអត្រាគ្រួសារក្រីក្ររបស់ឃុំបានធ្លាក់ចុះខ្លាំង បច្ចុប្បន្ននៅប្រមាណ ៦១% (ឆ្នាំ ២០១៧ អត្រាគ្រួសារក្រីក្រជាង ៩៦%)៕