![]() |
ថ្នាក់រៀនអក្សរ ខ្មែរ នៅវត្តសិរីកណ្តាល ស្ថិតនៅសង្កាត់ វិញភឿក ទីរួមខេត្ត វិញចូវ។ វិស្សមកាលឆ្នាំនេះ វត្តទទួលបានសិស្សជាង ២០០ នាក់មកចូលរៀនចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ២។ រូបថត៖ ពន្លឺ |
ព្រះភិក្ខុ យ៉ាញ់សុខា មានសង្ឃដីកាថា វត្តបានជ្រើសរើសព្រះសង្ឃ អង្គណាដែលមានបទពិសោធន៍បង្រៀនច្រើនឆ្នាំ រៀបចំចាត់ចែងសៀវភៅសម្រាប់ការបង្រៀននិងការរៀន ចាត់ចែងបន្ទប់រៀននិងគ្រឿងបរិក្ខារជាដើម។
ក៏ដូច វត្តសិរីវង្សាផល អំពាច ដែរ វត្តសិរីកណ្តាល នៅសង្កាត់ វិញភឿក ទីរួមខេត្ត វិញចូវ (ខេត្ត សុកត្រាំង) វិស្សមកាលឆ្នាំនេះទទួលសិស្សជាង ២០០ នាក់ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ២ មកចូលរៀន។
![]() |
ព្រះភិក្ខុ យ៉ាញ់សុខា ឱ្យពិន្ទុលើការហាត់សរសេរអក្សរ ខ្មែរ អោយប្អូនៗ។ រូបថត៖ ហុងដាត |
![]() |
ថ្នាក់រៀនអក្សរ ខ្មែរ នៅ វត្តសាលាពោធីសិរីសាគរ នៅសង្កាត់លេខ ២ ទីរួមខេត្ត វិញចូវ។ រូបថត៖ ពន្លឺ |
ចំណែក វត្ត សាលាពោធីសិរីសាគរ ស្ថិតនៅសង្កាត់លេខ ២ ទីរួមខេត្ត វិញចូវ សកម្មភាព "បណ្តុះ" អក្សរ ខ្មែរ ក៏ប្រព្រឹត្តឡើងយ៉ាងផុលផុសដែរ ទាក់ទាញសមណសិស្សរាប់សិបអង្គនិងសិស្សជាង ២០០ នាក់មកចូលរៀន។
ព្រះថេរៈ ថាច់ភេត អនុប្រធានសាខាសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិនៃទីរួមខេត្ត វិញចូវ មានសង្ឃដីកាថា៖ ការបើកថ្នាក់រៀនអក្សរ ខ្មែរ មិនត្រឹមតែជួយឱ្យកុមារអាចភ្ជាប់ខ្លួនជាមួយនឹងវប្បធម៌ជនជាតិខ្លួន នៅថែមទាំងរួមចំណែកក្នុងការអភិរក្សភាសានិយាយនិងអក្សររបស់ជនជាតិ ខ្មែរ ទៀតផង៕