![]() |
ត្រីសម្បូរខ្លាញ់
អាហារសមុទ្រផ្តល់ជីវជាតិពីរប្រភេទដើម្បីរក្សាខួរក្បាលនោះគឺខ្លាញ់អូមេហ្គាបីនិងវីតាមីន D។ ត្រីសម្បូរខ្លាញ់ដែលមានប្រភពមកពីអាហារសមុទ្រនោះមានដូចជា ត្រីសាល់ម៉ុងឬធូណា ដែលអ្នកគួរតែទទួលទានបីដងក្នុងមួយសប្តាហ៍ដើម្បីបន្ថយការប្រឈមនឹងជំងឺភ្លេចភ្លាំងពេលចាស់ជរាបានរហូតដល់ ៤០%។
បន្លែពណ៌បៃតង
បន្លែពណ៌បៃតងដូចជា ស្ពៃស្ពីណាចគឺសម្បូរវីតាមីន K ជួយបន្ថយការចុះខ្សោយនៃបញ្ញាវាងវៃរបស់មនុស្សបាន។ អ្នកដែលញ៉ាំបន្លែពណ៌បៃតងម្តងទៅពីរដងក្នុងមួយថ្ងៃឃើញថាសមត្ថភាពនៃភាពឈ្លាសវៃរបស់ពួកគេនៅតែរក្សាបានយ៉ាងល្អជាងអ្នកដែលមិនបានញ៉ាំ។
ប្រេងអូលីវ
ប្រេងអូលីវមានសារធាតុ Polyphenols ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាអាចជួយបង្ការនិងដោះស្រាយបញ្ហានិងជំងឺទាក់ទងនឹងការចងចាំរបស់មនុស្សបាន។ ប្រេងនេះនឹងជួយពង្រឹងដល់ការចងចាំ លុបបំបាត់ជាតិខ្លាញ់អាក្រក់ (Saturated Fats) និងមានជាតិខ្លាញ់ល្អ Polyunsaturated Fats ដែលអាចកាត់បន្ថយ ជំងឺភ្លេចភ្លាំងពេលចាស់ជរាបាន។
បឺរីពណ៌ខៀវ
ផ្លែឈើប្រភេទមួយនេះមានអង់ទីអុកស៊ីដង់មួយប្រភេទឈ្មោះថា Anthocyanin ដែលផ្តល់សុខភាពជាពិសេសដល់ខួរក្បាល។ សារធាតុមួយនេះអាចឆ្លងចូលទៅក្នុងខួរក្បាលដើម្បីការពារកោសិកាខួរក្បាលពីការធ្វើអុកស៊ីតកម្មបានផងនិងជួយបង្កើនសមត្ថភាពទំនាក់ទំនងសរសៃប្រសាទនីមួយៗ បានយ៉ាងល្អ៕