លោកសាស្ត្រាចារ្យ ហ្គូរ៉ាន ហាន់សុន អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រ ស៊ុយអែត បានប្រាប់សន្និសីទកាសែតថា៖ លោក ភីប៊ល បានឈ្នះលុយរង្វាន់ពាក់កណ្តាល "សម្រាប់ការរកឃើញទ្រឹស្តីដែលបានរួមចំណែកដល់ការយល់ដឹងរបស់យើងអំពីរបៀបដែលចក្រវាលបានវិវត្តបន្ទាប់ពីព្រឹត្តិការណ៍ Big Bang"។
 |
(រាប់ពីឆ្វេង) លោកភីប៊ល លោកមេយើ និងលោកក្វេឡូស ឈ្នះពានរង្វាន់ណូបែលរូបវិទ្យារួមគ្នា |
លោក មេយើ និងលោក ក្វេឡូស ចែករំលែកគ្នានូវលុយរង្វាន់ពាក់កណ្តាលទៀតសម្រាប់ការរកឃើញដំបូងនៅខែ តុលាឆ្នាំ ១៩៩៥ នូវភពមួយនៅខាងក្រៅប្រព័ន្ធសុរិយគតិរបស់យើងដែលមានរាងពងក្រពើ ធ្វើគោចរជុំវិញផ្កាយមួយដូចព្រះអាទិត្យនៅកញ្ចុំផ្កាមីលគីវ៉េ។
គណៈវិនិច្ឆ័យបាននិយាយថា "ការរកឃើញរបស់ពួកគេបានផ្លាស់ប្តូរទស្សនៈរបស់យើងអំពីពិភពលោកទាំងស្រុង"។
លុយរង្វាន់សម្រាប់ពានរង្វាន់ណូបែលរូបវិទ្យាគឺ ៩ លានក្រូន័រ ស៊ុយអែត ឬប្រហាក់ប្រហែលនឹង ៩១៤.០០០ លានដុល្លារ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ យ៉ាញ់លើយ