ប្រសិនជាអ្នកចង់សម្លាប់មេរោគរបស់របរក្នុងផ្ទះ អ្នកគួរតែប្រើទឹកសម្លាប់មេរោគធម្មតាបានហើយ ដោយមិនចាំបាច់ប្រើអាល់កុលសុទ្ធទេ។ អ្នកមិនគួរបាញ់ទឹកអាល់កុលក្នុងផ្ទៃធំទេ ដោយអ្នកអាចប្រើបាញ់លើដៃនិងទូរស័ព្ទដើម្បីសម្លាប់មេរោគបាន។
ជាពិសេស ពេលដែលអ្នកបាញ់ទឹកអាល់កុល អ្នកមិនគួរឈរជិតភ្លើងឡើយទើបអាចចៀសពីការឆាបឆេះ។ អ្នកមិនគួរសម្លាប់មេរោគលើសកំណត់នោះទេ ដោយគួរតែបើកបង្អួចឲ្យអស់ដើម្បីឲ្យខ្យល់បរិសុទ្ធចេញចូល។ អ្នកគួរតែលាងដៃឲ្យបានច្រើនទើបអាចចៀសផុតពីការឆ្លងវីរុសថ្មីបាន៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជា៖ ធីតា