បច្ចុប្បន្នទីក្រុង ហូជីមិញ មានភូមិសិប្បកម្មប្រពៃណីប្រហែលជា ២០ កន្លែង។ ដើម្បីអភិរក្សនិងអភិវឌ្ឍភូមិសិប្បកម្មទាំងនេះ ព្រមពេលជាមួយនោះកសាងសាកល្បងទម្រង់រូបភាពភូមិសិប្បកម្មជនបទ ប្រមូលផ្តុំទីក្រុង ហូជីមិញ កំពុងដំណើរការរៀបចំឡើងវិញនូវគម្រោងប្លង់មេនៃភូមិសិប្បកម្មផ្សារភ្ជាប់ទៅនឹងដំណើរការកសាងជនបទថ្មី។


ទន្ទឹមនឹងបណ្តាគោលនយោបាយ កម្មវិធីឧបត្ថម្ភដូចជាកសាង ពាណិជ្ជសញ្ញា - ឡូហ្កូ បង្កើតវេបសាយ បញ្ជាក់ពីការគ្រប់គ្រងគុណភាព... គឺទីក្រុង ហូជីមិញ មានភូមិសិប្បកម្មប្រពៃណីចំនួន ៦ ត្រូវបានផ្តោតជាសំខាន់ទៅលើវិនិយោគរួមមាន៖ ភូមិសិប្បកម្មត្បាញរវៃ ថាយមី ភូមិសិប្បកម្មធ្វើនំបាញ់ត្រាង ភូហ្វាដុង ភូមិសិប្បកម្មធ្វើរនាំងឫស្សីពក តឹនថុងហូយ (ស្រុក គូជី) ភូមិសិប្បកម្មត្បាញកញ្ឆេ ស៊ន់ធើយសឺន (ស្រុក ហុកម៉ូន) ភូមិសិប្បកម្មធ្វើធូប ឡេមិញស៊ន់ (ស្រុក ប៊ិញចាញ់) ភូមិសិប្បកម្មផលិតអំបិល (ស្រុក កឹនយើ) ។


យោងតាមលោក ង្វៀនភឿកទ្រុង ប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទទីក្រុង ហូជីមិញ ភូមិសិប្បកម្មប្រពៃណីនៅលើភូមិសាស្រ្តទីក្រុងកំពុងបានស្តារឡើងវិញនិងអភិវឌ្ឍជាជំហានៗ។ ផលិតផលនៃភូមិសិប្បកម្មបានលក់ចេញទាំងក្នុងនិងក្រៅប្រទេស រួមចំណែកគួរឲ្យកត់សម្គាល់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងភូមិសិប្បកម្ម៕
អាញ់យុង - ម៉ាញ់លិញ