លោក ង្វៀន តឹនថឹម ម្ចាស់សិប្បកម្មផលិតកម្មហុកគី ថាញ់ដាត ឲ្យដឹងថា ហុកគីជាផលិតផលមួយត្រូវបានធ្វើពីសណ្តែកសៀង។ ក្នុងអំឡុងពេលដុតភ្លើង សណ្តែកមួយស្រទាប់ស្តើងផ្ទុកប្រូតេអ៊ីននិងជាតិខ្លាញ់ត្រូវបានកកើតលើផ្ទៃឆ្នាំងទឹកខ្ទិះសណ្តែក។ ចុងភៅស្រង់ស្រទាប់ផ្ទាំងស្តើងនេះហើយហាលឲ្យស្ងួតដើម្បីក្លាយជាហុកគី។

របរធ្វើហុកគីនៅឃុំ មីហ្វា អភិវឌ្ឍជាចម្បងអាស្រ័យដោយបទពិសោធន៍អ្នកនេះផ្ទេរឲ្យអ្នកនោះហើយរក្សាទុក។ មានក្រុមគ្រួសារខ្លះរហូតមកទល់ពេលនេះមាន ២ ទៅ ៣ ជំនាន់ប្រកបរបរនេះហើយ។ គុណភាពផលិតផលឆ្ងាញ់ឬអត់ ក៏អាស្រ័យទៅលើវត្ថុធាតុដើម ភាពប៉ិនប្រសប់ ហ្មត់ចត់ក្នុងដំណាក់កាលផលិតនីមួយៗ ហើយពិសេសគឺបទពិសោធន៍របស់ចុងភៅដុតភ្លើងឡ។

ដើម្បីបង្កើតបានជាផ្ទាំងសរសៃហុកគីត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ក្នុងនោះសំខាន់បំផុតគឺដំណាក់កាលដុតភ្លើងទឹកខ្ទិះសណ្តែកនិងស្រង់ហុកគី។ ទឹកខ្ទិះសណ្តែកដាក់ចូលជិតពេញខ្ទះរួចហើយត្រូវបានដុតភ្លើងជានិច្ច។ ពេលភ្លើងល្មម ទឹកសណ្តែកពុះនៅលើផ្ទៃអណ្តែតពពុះ សស្គុសគឺកកើតជាស្រទាប់ពពុះ។ នៅពេលនេះចុងភៅស្ទង់បានកម្រិតក្តៅនិងពិនិត្យមើលដោយ ភ្នែកផ្ទាល់គួបផ្សំនឹងការរក្សាភ្លើងសមល្មមដើម្បីផលិតចេញហុកគីមួយអំបែងៗ ពណ៌លឿងរលោង ឈ្ងុយឈ្ងប់។
របរធ្វើហុកគីមិនត្រឹមតែមានតម្លៃអំពីប្រវត្តិសាស្រ្ត វប្បធម៌ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវតម្លៃសេដ្ឋកិច្ច រួមចំណែកធ្វើឲ្យបរិបូណ៌និងសម្បូរបែបសម្រាប់សិល្បៈភោជនាហារមូលដ្ឋានទៀតផង។ ខែ សីហា ឆ្នាំ ២០២២ របរធ្វើហុកគីនៅឃុំ មីហ្វា ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិចំណុះទម្រង់មុខរបរហត្ថកម្ម ប្រពៃណី៕
អត្ថបទនិងរូបថត៖ ឡេ ធុយហាំង
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ ចន្ថា