ទីក្រុង ហាណូយ គឺជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានអភិវឌ្ឍកសិកម្មសរីរាង្គយ៉ាងខ្លាំងក្លាដោយមានផ្ទៃដីសរុបប្រមាណជា ១០០ ហិកតាប្រមូលផ្តុំភាគច្រើននៅបណ្តាស្រុក៖ សុកសឺន ថាច់ថឹត បាវី។

នេះគឺជាទិសដៅសមស្របនឹងនិន្នាការអភិវឌ្ឍន៍នៃកសិកម្មសម័យទំនើប។ ដើម្បីអភិវឌ្ឍកសិកម្មសរីរាង្គ ហាណូយ បានមានផែនការលើកកម្ពស់សមត្ថភាពបញ្ជាក់ផលិតផលកសិកម្មសរីរាង្គដំណាក់កាល ២០១៩ - ២០២០។

យោងតាមផែនការ ហាណូយ កសាងពី ៥ ទៅ ១០ ទម្រង់រូបភាពផលិតកម្មកសិកម្មសរីរាង្គដោយ មានបែបផែនបច្ចេកទេសជឿនលឿន មានការត្រួតពិនិត្យហ្មត់ចត់និងគោរពយ៉ាងម៉ឺងម៉ាត់នូវបទដ្ឋានទាំងឡាយ។

១០០% នៃចំនួនក្រុមគ្រួសារប្រជាជនក្នុងតំបន់គម្រោងប្លង់មេផលិតកសិកម្មសរីរាង្គនៃទីក្រុងបានហ្វឹកហ្វឺនអំពីបច្ចេកទេស បំណិនការយល់ដឹងអំពីបទដ្ឋាន លក្ខណៈ វិនិច្ឆ័យកសិកម្មសរីរាង្គ...។

ទន្ទឹមនឹងការផ្សព្វផ្សាយនូវគោលនយោបាយ ហាណូយ នៅទាំងជំរុញខ្លាំងក្លាការឃោសនាលើកកម្ពស់ការយល់ដឹងដល់អាជីវកម្ម ប្រជាជនអំពីការផលិត កសិកម្មសរីរាង្គ។ ព្រមទាំងមានយន្តការលើកទឹកចិត្តដល់រាល់ហាងលក់ទំនិញផ្សារទំនើបប្រមូលទិញផលិតផល ធានាការលក់ចេញអោយកសិកម្មសរីរាង្គ៕
ចូវយ៉ាង