ថ្មីៗ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តអំពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុកដើម្បីបង្កើតទីក្រុង ធូឌឹក ដែលស្ថិតក្នុងភូមិ សាស្ត្រទីក្រុង ហូជីមិញ ដែលបង្កើតឡើងដោយផ្អែកលើមូលដ្ឋានរៀបចំខណ្ឌលេខ ២ ខណ្ឌលេខ ៩ និងខណ្ឌ ធូឌឹក។

នេះត្រូវបានចាត់ទុកជាជំហានធ្វើឱ្យក្លាយជាការពិតជាក់ស្ដែងនូវបំណងប្រាថ្នា យ៉ាងប្ដូរផ្ដាច់គឺអភិវឌ្ឍន៍ទីក្រុងប្រកបដោយចីរភាព ធ្វើអោយតំបន់នេះក្លាយទៅជាទីក្រុងឧស្សាហកម្ម សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងសេវាកម្ម អាចរួមវិភាគ ទាន ៧% នៃផលិត ផលសរុបក្នុងប្រទេសទាំងមូល។

ក្នុងការកំណត់ទិសដៅរៀបចំគម្រោងប្លង់មេនិងការអភិវឌ្ឍទីក្រុងប្រកបដោយ ចីរភាព ទីក្រុង ហូជីមិញ នឹងផ្លាស់ប្តូរលំហទីក្រុងតាមទិសដៅស្តារឡើងវិញនូវទិដ្ឋភាពនៃស្ទឹងទន្លេ បង្កើនការគ្រប់គ្រង បើកទូលាយបណ្ដាតំបន់ដីទាបត្រូវលិចទឹក អភិវឌ្ឍមជ្ឈមណ្ឌលទីក្រុងថ្មី...។

ជាក់ស្តែង ក្នុងតំណាក់កាលឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០ ទីក្រុង ហូជីមិញ ផ្តោតលើការស្តារឡើងវិញនូវឋានៈតួនាទី "គ្រាប់គុជនៅតំបន់អាស៊ីចុងបូព៌ា" ក្នុងគោលដៅក្លាយជាទីក្រុងដ៏ធំសម្បើមអំពីវប្បធម៌មួយ មជ្ឈមណ្ឌលឧស្សាហកម្មសេវាកម្មដ៏ជឿនលឿននៃតំបន់ អាស៊ីអាគ្នេយ៍និងអាស៊ីខាងកើត។

ដល់ឆ្នាំ ២០៤៥ ទីក្រុង ហូជីមិញ នឹងបន្តផ្លាស់ប្តូរថ្មីការងាររៀបចំគម្រោងប្លង់មេនិងគ្រប់គ្រង ការអភិវឌ្ឍតាមទិសដៅដាក់រួមបញ្ចូលផ្អែកលើមូលដ្ឋានបែប ឌីជីថល ព្រមទាំងផ្លាស់ប្តូរទម្រង់រូបភាពអភិវឌ្ឍតាមទិសដៅកំណើនបៃតង ឈ្លាសវៃ ចីរភាព...៕
អត្ថបទនិងរូបថត៖ ស៊ន់ទិញ - ភុកថាញ់ - គៀវអាញ់យុង