យើងខ្ញុំវិលត្រឡប់មកដែនដី និញថាញ់លើយ ស្រុក ហុងយ៉ឹន (ខេត្ត បាក លៀវ) ចំពេលដែលអាកាសធាតុរៀងត្រជាក់បន្តិចៗ នៃអំឡុងថ្ងៃចុងឆ្នាំ ២០២០។

ទេវកថាពីតំបន់ដីដ៏អង់អាចក្លាហាននាអតីតកាលរួមជាមួយនឹងការផ្លាស់ប្តូរគួរអោយភ្ញាក់ផ្អើលក្នុងពេលបច្ចុប្បន្ននេះដោយពឹងលើបង្កង ដើមស្រូវ គឺជាសក្ខីកម្មបំណងប្រាថ្នាចង់ផ្លាស់ប្តូរជីវិតថ្មីនៃកសិករ គិញ - ខ្មែរ - ចិន គ្រប់ជំនាន់ដែលរួមរស់ជាមួយគ្នានៅទីនេះ។
ដែនដីដែលមានផ្ទៃក្រឡាជាង ១ ម៉ឺនហិកតា ស្ថិតលើភូមិសាស្រ្តនៃឃុំទាំងពីរគឺ និញ ថាញ់លើយ និង និញថាញ់លើយអា នៃស្រុក ហុងយ៉ឹន (ខេត្ត បាក លៀវ) មុននេះធ្លាប់រងការជ្រាបជាតិជូរយ៉ាងធ្ងន់ធ្ងរ ផលិតស្រូវជួបប្រទះនឹងការលំបាក លំបិនជាច្រើន។

ទោះជាយ៉ាងណាក៏ដោយ អាស្រ័យដោយការផ្លាស់ប្តូរងាកមកទម្រង់រូបភាពដាំស្រូវគួបផ្សំជាមួយវារីវប្បកម្ម ជីវភាពរស់នៅរបស់បងប្អូនបណ្តាជនជាតិ គិញ ខ្មែរ ចិន ក៏ដូច ជាមុខមាត់ជនបទ នៅទីនេះបានផ្លាស់ប្តូរលើគ្រប់មុខវិស័យ។
ណែនាំយើងខ្ញុំទៅទស្សនាទម្រង់រូបភាពបង្កបង្កើនផលមួយចំនួន លោក ផាន ថាញ់ស៊ុង លេខានៃគណៈកម្មាធិការបក្សឃុំ និញថាញ់លើយអា សោមនស្សរីករាយអោយដឹង ថា៖ "បច្ចុប្បន្ននេះ ទូទាំងឃុំមានផ្ទៃក្រឡាផលិតតាមទម្រង់រូបភាពបង្កង - ស្រូវប្រកបដោយចីរភាពទំហំ ៤.៦០០ ហិកតា ផ្ទៃក្រឡាចិញ្ចឹមបង្កងគួបផ្សំនឹងបណ្ដាប្រភេទជលផលផ្សេងៗ តាមទម្រង់វិបុលវប្បកម្មកែលម្អជាង ១.៤៥០ ហិកតា។ បន្ទាប់ពីប្រហែលជា ២០ ឆ្នាំផ្លាស់ប្តូរការបង្កបង្កើនផល ជាមួយនឹង ពូជស្រូវ ម៉ូតប៊ូយ-ដ “ទេវតាប្រទានអោយ” ប្រជាជននៅទីនេះបាននិងកំពុងឈានឡើងក្លាយជាអ្នកមាន"។

បច្ចុប្បន្ននេះ ក្រុមគ្រួសារប្រជាជនស្ទើរតែទាំងអស់នៅក្នុងឃុំ និញថាញ់លើយ អា សុទ្ធតែងាកមកដាំស្រូវគួបផ្សំនឹងចិញ្ចឹមជលផលគ្រួសារផលិតតិចក៏មាន ១ ហិកតា គ្រួសារដែលផលិតច្រើនមានទៅដល់រាប់សិបហិកតាឯណោះ ជីវភាពរស់នៅបានកែ លម្អយ៉ាងច្រើន។
គំរូតួយ៉ាងដូចជាក្រុមគ្រួសារលោក ឡេវ៉ាន់ទិញជនជាតិ គិញ នៅភូមិ ចម កាវ ជាមួយនឹងផ្ទៃដីជាង ១០ ហិកតាដាំស្រូវគួបផ្សំនឹងចិញ្ចឹមបង្កង ក្តាម ត្រី... បានប្រាក់ចំណូល ៥០០ លានដុងក្នុងមួយឆ្នាំ គ្រួសារលោក យ៉ាញ់ក្វើល ជនជាតិ ខ្មែរ នៅភូមិ ចមកាវ ជាមួយផ្ទៃដីចិញ្ចឹមបង្កងជាង ១ ហិកតា ជីវភាពរស់នៅមានស្ថិរភាពជាបង្គួរ។

យោងតាមលោក លីវ៉ាន់សល ប្រធានសមាគម កសិករឃុំ និញថាញ់លើយអា បងប្អូនជនជាតិ នៅក្នុងឃុំបានបញ្ចុះពូជ ថែទាំជិត ៤.៥៨០ ហិកតា ស្រូវ លើដីចិញ្ចឹមបង្គាបង្កង។
ផ្តើមពីទម្រង់រូបភាពវប្បកម្ម ដំណាំស្រូវ ១ រដូវចិញ្ចឹមបង្គា បង្កង ២ រដូវ ទិន្នផលពី ១២០ - ១៥០ គីឡូក្រាម ក្នុងមួយហិកតាក្នុងមួយរដូវ បងប្អូនជនជាតិនៅទីនេះកំពុងក្លាយជាអ្នកមានយ៉ាងពិតប្រាកដ នៅលើដីស្រែនៃស្រុកកំណើត។

គិតដល់ដំណាច់ឆ្នាំ ២០២០ ឃុំ និញថាញ់លើយអា នៅមានគ្រួសារក្រីក្រត្រឹម តែជាង ០,៣% ប៉ុណ្ណោះ ចំណូលមធ្យមរបស់មនុស្សម្នាក់ៗ សម្រេចបាន ៦២ លានដុងក្នុងមួយឆ្នាំគ្រួសារមានផ្ទះសំបែងមាំទាំនិងផ្ទះមាំទាំល្មមគឺជិត ៩៤%...។

បុណ្យចូលឆ្នាំថ្មីឆ្នាំ ឆ្លូវ ត្រីស័កកំពុងឈានមកដល់បងប្អូនបណ្តាជនជាតិនៅទីនេះកំពុងសោមនស្សរីករាយ ទទួលស្វាគមន៍និទាឃរដូវជាមួយក្តីរំពឹងថ្មី រួមគ្នាឆ្ពោះទៅរកជីវភាពរស់នៅស្ថិរភាព សម្បូរសប្បាយ៕
អត្ថបទនិងរូបថត៖ ញូយ៉ាង - អានហៀវ