ឲ្យតែដល់ឱកាសដើមនិទាឃរដូវប្រជាជននៅទីក្រុង ហូជីមិញ ក៏បានវិលមកចូលរួមរីករាយកម្សាន្តជាមួយនឹងពិធីបុណ្យចូលឆ្នាំថ្មីចន្ទគតិ វៀតណាម។

ឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មី្មចន្ទគតិ វៀតណាម ឆ្នាំ ឆ្លូវ ត្រីស័ក - ២០២១ បានប្រព្រឹត្តឡើងដោយមានសកម្មភាពជាច្រើនសម្បូរបែបជាង វិសេសវិសាលជាង អបអរសាទរការបិទបញ្ចប់ដោយជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្ស។

ការរំលេចឡើងទាំងឡាយនៃពិធីបុណ្យដែលអាចរៀបរាប់នោះគឺវិថីផ្កាអង្គាសីលដោយមានដើមអង្គាសីលជាង ១០០ គល់ត្រូវបានរៀបចំតាមបែបសិល្បៈ បង្កើតឡើងជាលម្ហអាកាសដ៏ស្រស់ឆើតដ៏ស្ដុកស្ដម្ភ រុងរឿង វិថី អុងដូ (វិថីសរសេរអក្សរផ្ចង់) សម្តែងបង្ហាញឡើងវិញនូវទិដ្ឋភាពចូលឆ្នាំថ្មីចន្ទគតិពីជំនាន់ដើម វិថីភូមិរបរដោយមានទិដ្ឋភាពបង្រួមតូចត្រូវបានចាត់ចែងស្អាតដ៏ល្អឯកហើយឧទ្ទេសនាមពីភូមិរបរ វៀត ណាម ទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងថ្ងៃចូលឆ្នាំថ្មី្មចន្ទគតិដូចជាភូមិដួន ភូមិផ្តៅ ភូមិផ្កា...។

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យចូលឆ្នាំថ្មីចន្ទគតិ វៀតណាម ឆ្នាំ ឆ្លូវ ត្រីស័ក - ២០២១ នៅមានប្រព្រឹត្តឡើងនូវកម្មវិធីសិល្បៈដ៏វិសេសវិសាលជាច្រើនដូចជាសម្តែងម៉ុង សាយ តោ នាគ សិល្បៈចម្រៀងចាប៉ី ឌើនកាតាយទឺ ការបង្ហាញម៉ូតសម្លៀកបំពាក់ តន្ត្រីប្រជាប្រិយ ចាត់តាំងទិវាវេចនំ បាញ់ជឹង នំអន្សម... រួមជាមួយនឹងល្បែងប្រជាប្រិយផ្សេងៗ នៃអំឡុងពេលចូលឆ្នាំថ្មី្មចន្ទគតិពាំនាំមកនូវបរិយាកាសសប្បាយរីករាយដ៏អ៊ូអរ៕
អត្ថបទនិងរូបថត៖ ថាញ់វូ