ត្រឡប់មកកាន់ទីរួមខេត្ត វិញចូវ (ខេត្ត សុកត្រាំង) នាអំឡុងថ្ងៃដើមនិទាឃរដូវ គេនឹងអាចឃើញបានយ៉ាងច្បាស់ពីកម្លាំងរស់ថ្មីមួយដែលកំពុងតែវិលមកជាមួយបងប្អូនបណ្តាជនជាតិនៅទីនេះ។ នោះគឺបរិយាកាសមមាញឹកនៃនិទាឃរដូវគឺមុខមាត់ជនបទកំពុងប្រែថ្មីពីមួយថ្ងៃទៅមួយថ្ងៃ...

ស្ថិតនៅប៉ែកខាងត្បូងនៃខេត្ត សុកត្រាំង វិញចូវ គឺជាទីរួមខេត្តប្របមាត់សមុទ្រដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករជាមួយអត្រាជិត ៧១% នៃចំនួនប្រជាជន។
អាស្រ័យដោយការពង្រីកប្រៀបខ្លាំងនៃតំបន់ដីផ្នូកខ្សាច់ប្របសមុទ្រ ឆ្នាំ ២០២០ កន្លងទៅ បងប្អូនបណ្តាជនជាតិលើភូមិសាស្ត្រទីរួមខេត្ត វិញចូវ បានព្រលែងកូនពូជទៅក្នុងផ្ទៃដីវារីវប្បកម្មទំហំជាង ៣០.៥០០ ហិកតា បរិមាណផលសម្រេចបានជាង ១១២.០០០ តោន។

ទន្ទឹមនឹងនោះ បងប្អូនជនជាតិក៏បានដាំបន្លែគ្រប់ប្រភេទជាង ១១.០០០ ហិកតា ក្នុងនោះ ផ្ទៃដីដាំខ្ទឹមក្រហម ផលិតផលពិសេសប្រចាំតំបន់មានជាង ៤.៤០០ ហិកតា បរិមាណផលសម្រេចបានជិត ៨៣.៣៤០ តោន។
រួមជាមួយនឹងក្តីរីករាយរដូវកាលអំណោយផល តម្លៃមិនប្រែប្រួលហើយខ្ពស់ជាង រយៈពេលដូចគ្នាកាលពីឆ្នាំមុន បណ្តាក្រុមគ្រួសារដាំខ្ទឹមក្រហមកាន់តែសោមនស្សរីករាយជាងនៅពេលដែលផលិតផលខ្ទឹមក្រហម វិញចូវ ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា) ផ្តល់វិញ្ញាបនបត្រចុះបញ្ជីសម្គាល់ភូមិសាស្ត្រ។

សមិទ្ធផលទាំងឡាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមិនត្រឹមតែធ្វើអោយមុខមាត់ជនបទមានការផ្លាស់ប្តូរប៉ុណ្ណោះទេ ថែមទាំងជួយកែលម្អជីវភាពខាងសម្ភារៈនិងស្មារតីជូន បងប្អូនជនជាតិទៀតផង។ ឆ្នាំ ២០២០ វិញចូវ មានគ្រួសាររួចផុតពីភាពក្រីក្រជាង ១.៦០០ គ្រួ អត្រាគ្រួសារក្រីក្រ ថយចុះនៅប្រមាណ ៥% ប៉ុណ្ណោះ។
រួមជាមួយនឹងជនជាតិ គិញ និងជនជាតិ ចិន គ្រួសារបងប្អូនជនជាតិ ខ្មែរ ជាច្រើនបានជម្នះការលំបាកលំបិនឈានឡើងក្លាយជាអ្នកមាន តួយ៉ាងដូចជាក្រុមគ្រួសារ បង សុកដៀវ នៅភូមិ វិញថាញ់បេ ឃុំ វិញហាយ។

អាស្រ័យដោយប្រភពទុនកម្ចីអនុគ្រោះនិងការអនុវត្តទម្រង់រូបភាពពហុវប្បកម្ម ចិញ្ចឹមសត្វច្រើនប្រភេទនាឆ្នាំ ២០១៩ គ្រួសារបង សុកដៀវ បានរួចផុតពីភាពក្រីក្រ សាងសង់បានផ្ទះថ្មីមួយខ្នងមានតម្លៃ ៦០ លានដុង។
បច្ចុប្បន្ននេះ ជាមួយនឹងហ្វូងគោ ៥ ក្បាល ស្រះចិញ្ចឹមបង្គា ៧.០០០ ម៉ែត្រក្រឡានិងផ្ទៃ ដីដាំខ្ទឹមក្រហម ១.០០០ ម៉ែត្រក្រឡាបង សុកដៀវ សោមនស្សរីករាយអោយដឹងថា "ប្រសិនបើតម្លៃខ្ទឹមក្រហមមិនប្រែប្រួលគិតទាំងគោនិងបង្គាផងនោះ គ្រួសារ ខ្ញុំប្រាកដជាមានចំណូលជាង ១០០ លានដុង"។

បច្ចុប្បន្នខេត្ត សុកត្រាំង មានគម្រោងប្លង់មេនៃតំបន់អភិវឌ្ឍវាយោអគ្គិសនីចំនួន ៣ ដោយមានផ្ទៃដីសរុបជាង ៣៧.០០០ ហិកតា មួយភាគធំគឺស្ថិតលើភូមិ សាស្ត្រនៃទីរួមខេត្ត វិញចូវ។
លោក សឺនង៉ុកថាច់ អនុប្រធានគណៈកម្មាធិការប្រជាជននៃទីរួមខេត្ត វិញចូវ បានអោយដឹងថា ខេត្ត សុកត្រាំង និយាយរួមទីរួមខេត្ត វិញចូវ និយាយដោយ ឡែកអាចអភិវឌ្ឍច្រើនតំបន់វាលវាយោអគ្គិសនីដោយមានផលិតភាពសរុបឡើងដល់ ១,៥៥ GW។

មិនត្រឹមតែរួមចំណែក្នុងការធ្វើអោយមានតុល្យភាពពីប្រភពអគ្គីសនីក្នុងតំបន់ដោយផ្ទាល់ប៉ុណ្ណោះទេ គម្រោងទាំងនេះនៅថែមទាំងរួមចំណែកគួរអោយកត់ សម្គាល់ក្នុងការបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅទីនេះនាពេលអនាគតដ៏ខ្លីខាងមុខ៕
អត្ថបទនិងរូបថត៖ ញូយ៉ាង - អានហៀវ