កាលពីព្រឹកនៃថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២១ វ៉ាក់សាំងបង្ការកូវីដ - ១៩ ជាច្រើន ដូសជាដំបូងបង្អស់ត្រូវបានដឹកជញ្ជូនមកដល់មន្ទីរពេទ្យ បេនញៀតឌើយ (ជំងឺត្រូពិក) ទី ក្រុង ហូជីមិញ ដើម្បីចាក់ឲ្យបុគ្គលិកពេទ្យនៅទីនេះ។

បុគ្គលិកពេទ្យចំនួន ១០០ នាក់នៃមន្ទីរពេទ្យ បេនញៀតឌើយ (ជំងឺត្រូពិក) នៅ ទីក្រុង ហូជីមិញ នៅបណ្តាផ្នែកដូចជា៖ ផ្នែកឆ្លងមេរោគ D ផ្នែកប្រពោធនកម្មនិងសង្គ្រោះបន្ទាន់ រំងាប់មេរោគសម្រាប់មនុស្សពេញវ័យនិងផ្នែកសង្គ្រោះបន្ទាន់ទាំងនោះជាមនុស្សដំបូងគេបង្អស់ត្រូវបានចាក់វ៉ាក់បង្ការដូវីដ - ១៩។


នោះគឺជាវេជ្ជបណ្ឌិត គិលានុបដ្ឋា-យិកាដែលកំពុងព្យាបាល ថែទាំអ្នកជំងឺកូវីដ - ១៩ ដោយផ្ទាល់ ចាប់តាំងពីពេលផ្ទុះឡើងការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ រហូតមកទល់បច្ចុប្បន្ននេះ៕
ព័ត៌មាននិងរូបថត៖ ឌិញហាំង