ក្នុងអត្ថបទចុះផ្សាយនាថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២១ ក្រោមចំណងជើង ៉៉វៀត ណាម ផ្តល់ជំនួយ ២ សែនដុល្លារដល់ កម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងកូវីដ - ១៩ ៉កាសែត រស្មីកម្ពុជា បានឲ្យដឹងថា៖ កាលពីថ្ងៃព្រហស្បតិ៍ទី ០១ មេសា វៀតតណាម បានផ្តល់ជំនួយ ២០០.០០០ ដុល្លារដល់ កម្ពុជា សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ - ១៩ នៅក្នុងប្រទេសនេះ។
យោងតាមប្រភពព័ត៌មានពីក្រសួងការបរទេស វៀតណាម កាសែតរស្មីកម្ពុជា អោយដាងថា៖ អនុរដ្ឋមន្ត្រីការបរទេស វៀតណាម លោក ង្វៀនក្វឹកយុង បានប្រគល់លុយនេះទៅដល់ឯកអគ្គរាជទូត កម្ពុជាប្រចាំការនៅប្រទេស វៀតណាម ហើយបាននិយាយថា វៀតណាម សង្ឃឹមថា ការជួយគាំទ្រនេះនឹងជួយ កម្ពុជា អោយអាចទប់ស្កាត់ជំងឺឆ្លង ធ្វើអោយសភាពការណ៍មានលំនឹងនិងសេដ្ឋកិច្ច រើបរើឡើងវិញ។
លោកបាននិយាយថា វៀតណាម អោយតំលៃខ្ពស់ចំពោះការពិតដែលថា កម្ពុជា បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនសម្រាប់អ្នកការទូត រួមទាំងនិយោជិត បុគ្គលិកនៃអង្គភាពតំណាងរបស់ វៀតណាម នៅ កម្ពុជាផងដែរ។
ក្នុងពីធីប្រគល់នេះដែរ ឯកអគ្គរាជទូត កម្ពុជា ប្រចាំការនៅប្រទេស វៀតណាម បានអរគុណ វៀតណាម ចំពោះជំនួយនេះដោយបានបញ្ជាក់ថា ជំនួយនេះជាទ្រព្យសំខាន់មួយសម្រាប់ការប្រយុទ្ធប្រឆាំងរបស់ កម្ពុជា ទប់ទល់នឹងជំងឺកូវីដ - ១៩ ដែលកំពុងផ្ទុះក្នុងសហគមន៍។

គួររំលឹកថា កាលពីខែ មេសា ឆ្នាំមុន វៀតណាម ក៏បានជួយគ្រឿងបរិក្ខាវេជ្ជសាស្ត្រ រួមមានសម្លៀកបំពាក់ការពារមេរោគ ម៉ាស់មុខនិងឧបករណ៍ធ្វើតេស្តិ៍មានតម្លៃជាង ៧ ពាន់លានដុង (៣០០.០០០ ដុល្លារ) ដល់ប្រទេសកម្ពុជាផងដែរ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ជ័យពិសិដ្ឋ - បឹងបួ