នៅថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២១ រដ្ឋាភិបាល វៀតណាម បានផ្តល់ជំនួយសប្បុរសធម៌ជាថវិកាចំនួន ៣០០.០០០ ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល និងប្រជាជន កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ កូវីដ-១៩។ ព័ត៌មាននេះត្រូវបានកាសែតរស្មីកម្ពុជានិងសារព័ត៌មានជាច្រើននៅកម្ពុជាចុះផ្សាយកាលពីព្រឹកថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២១។

សារព័ត៌មានក្នុងស្រុកបានយោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាចេញផ្សាយថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២១ អោយដាងថា៖ ក្រៅពីផ្តល់ជំនួយសប្បុរសធម៌ជាថវិកាចំនួន ៣០០.០០០ ដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ កូវីដ-១៩ ថ្នាក់ដឹកនាំ វៀតណាម ក៏ បានសម្តែងនូវជំនឿជឿជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងអាចជម្នះបាននូវការលំបាក បង្កដោយរោគរាតត្បាតនេះដោយជោគជ័យនិងងើបឡើងវិញ យ៉ាងរឹងមាំជាងមុនក្នុងពេលឆាប់ៗ នាខាងមុខ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបន្តថា៖ រាជរដ្ឋាភិបាលនិងប្រជាជន កម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជន វៀតណាម ដែលបានផ្តល់នូវជំនួយជាបន្តបន្ទាប់ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ នៅ កម្ពុជា។
ការផ្តល់ជំនួយសប្បុរធម៌នេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីកាយវិកាមនុស្សធម៌ដ៏ល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាពដ៏រឹងមាំនិងភាពជាអ្នកជិតខាងដ៏ល្អរវាងប្រជាជាតិទាំងពីរផងដែរ៕
សុគន់នីថា
(ទីភ្នាក់ងារព័ត៌មានវៀតណាម - រស្មីកម្ពុជា)