ចំពោះមុខនឹងស្ថានភាពមនុស្សឆ្លងព្រំដែនខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនភាគនិរតី បង្កប់ហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្ត ក្រុងទាំងឡាយលើភូមិសាស្ត្រ បានប្រមូលផ្តុំរាល់ប្រភពកម្លាំង រឹតបន្តឹង ការត្រួតពិនិត្យ គ្រប់គ្រងតំបន់ ត្រៀមខ្លួនជាស្រេចសម្រាប់ឆ្លើយតប ទប់ទល់ជាមួយនឹងរាល់រាល់ករណី បញ្ហា ដែលអាចកើតឡើងជាយថាហេតុតាមបណ្តោយតាមខ្សែបន្ទាត់ព្រំដែនជាប់នឹងប្រទេស កម្ពុជា ស្ថិតលើនៃ ភូមិសាស្ត្របណ្តាខេត្ត កៀនយ៉ាង អានយ៉ាង ដុងថាប ឡុងអាន ។ល។ យុទ្ធជនទាំងឡាយប្តូរវេនគ្នាប្រចាំការ យាមល្បាត ត្រួតពិនិត្យគ្រប់ច្រកល្ហកដើម្បីរារាំង កុំអោយមនុស្សឆ្លងព្រំដែនខុសច្បាប់ ៕
កម្មាភិបាល យុទ្ធជននៅច្រកបង្ការប្រយុទ្ធប្រឆាំងនឹកការរាលដាលនៃជំងឺកូវីដ-១៩ នៃប៉ុស្តិ៍ការពារព្រំដែន នៅច្រកទ្វារព្រំដែន យ៉ាងថាញ់ (ខេត្ត កៀនយ៉ាង) បង្កើនការដើរយាមល្បាតត្រួតពិនិត្យ គ្រប់គ្រងតំបន់ព្រំដែន
កងទ័ពការពារព្រំដែនខេត្ត កៀនយ៉ាង រកឃើញមុខសញ្ញាជនជាតិ ចិន ចំនួន ១៣ នាក់លួចឆ្លងដែនខុស ច្បាប់ចូលប្រទេស កម្ពុជា នៅតំបន់ផ្លូវ ទ្រឿងសា ក្រុមលេខ ១ អនុសង្កាត់លេខ ១ សង្កាត់ ផាវដាយ ទីក្រុង ហាទៀន
បណ្តាកងកម្លាំងកងទ័ពការពារព្រំដែន នគរបាល សុខាភិបាល ខេត្ត អានយ៉ាង ដាក់ពង្រាយបណ្តាច្រក ស្ថានីយ៍ត្រួតពិនិត្យ ធានាប្រចាំការនិងប្រតិកម្មរហ័ស ២៤/២៤ ម៉ោងក្នុងគោលបំណងទប់ស្កាត់ការលួចឆ្លង ព្រំដែនខុសច្បាប់
កងទ័ពការពារព្រំដែន អានយ៉ាង បង្កើនការយាមល្បាតតំបន់ព្រំដែនភាគនិរតីដើម្បី រារាំងកុំអោយមនុស្ស ឆ្លងព្រំដែនខុសច្បាប់
កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែន យ៉ាងថាញ់ ដើរយាមល្បាត ត្រួតពិនិត្យតំបន់ ព្រំដែនស្រុក យ៉ាងថាញ់
កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែននៅច្រកទ្វារព្រំដែន យ៉ាងថាញ់ ជិះទូកកាណូត យាមល្បាត តាមព្រែកទន្លេនៅតំបន់ព្រំដែនស្រុក យ៉ាងថាញ់
ដំណឹងនិងរូបថត៖ បូយវ៉ាន់ឡាញ់
ប្រែសម្រួលដោយ៖ ជ័យពិសិដ្ឋ - បឹងបួ
(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)