នាព្រឹកថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២១ (ត្រូវនឹងថ្ងៃពេញបូណ៌មី ខែ ទី ៤ ឆ្នាំឆ្លូវ ត្រីស័កតាមចន្ទគតិ ប្រតិទិន វៀតណាម) នៅឯវត្ត វៀតណាម ក្វឹកទឺ សមាគមពុទ្ធសាសនា វៀតណាម ក្រុង ហូជីមិញ បានរៀបចំយ៉ាងអធិកអធមអមមហាបុណ្យវិសាខបូជាពុទ្ធសករាជ ២.៥៥៦។

មហាបុណ្យវិសាខបូជាពុទ្ធសករាជ ២.៥៥៦ ត្រូវបានប្រារព្ធឡើងក្នុងវិសាលភាពលក្ខណៈផ្ទៃក្នុង មិនប្រមូលផ្តុំមនុស្សច្រើនដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ រូបថត៖ ស៊ន់ឃូ
មហាបុណ្យត្រូវបានប្រារព្ធក្នុងវិសាលភាពលក្ខណៈផ្ទៃក្នុង មិនប្រមូលផ្តុំមនុស្សម្នាច្រើន ធានាបណ្ដាវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយត្រូវបានផ្សាយផ្ទាល់នៅលើទំព័រព័ត៌មានសារគមនា គមន៍ផ្សេងៗនៃសមាគមពុទ្ធសាសនា វៀតណាម ទីក្រុងដើម្បីបុព្វជិតនិងពុទ្ធបរិស័ទ មហាជនរួមគ្នាចូលរួមនិងទស្សនាផងដែរ។

ព្រះឧបជ្ឈាយ៍ ធិចទ្រីក្វាង ព្រះសង្ឃនាយករងទី ១ នៃព្រះពុទ្ធសាសនា វៀតណាម ប្រធានគណៈសង្ឃាភិបាល សមាគមពុទ្ធសាសនា វៀតណាម ទីក្រុង ហូជីមិញ ប្រធានគណៈកម្មការចាត់តាំងមហាបុណ្យនិមន្តប្រតិបត្តិពិធីកិច្ចបូជាធូប។ រូបថត៖ ស៊ន់ឃូ

ព្រះឧបជ្ឈាយ៍ ធិចធៀនញ៉ើន ប្រធានក្រុមប្រឹក្សាសង្ឃាភិបាលពុទ្ធសាសនា វៀតណាម និមន្តថ្លែងសង្ឃដីកាបើកពិធីបុណ្យនៅទីក្រុង ហូជីមិញ។ រូបថត៖ ស៊ន់ឃូ
នៅថ្ងៃដដែលនោះ នៅទីក្រុង កឹនធើ សមាគមពុទ្ធសាសនា វៀតណាម ក្រុង កឹនធើ ក៏បានរៀបចំមហាបុណ្យវិសាខបូជាពុទ្ធសករាជ ២.៥៥៦ ផងដែរ៕

ព្រះឧបជ្ឈាយ៍ ដាវញឺ សមាជិកនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម អនុប្រធានក្រុមប្រឹក្សាសង្ឃាភិបាល ពុទ្ធសាសនា វៀតណាម ប្រធានក្រុមប្រឹក្សាសង្ឃាភិបាល ពុទ្ធសាសនា វៀតណាម នៅទីក្រុង កឹនធើ និមន្តថ្លែងសង្ឃដីកា។ រូបថត៖ ង៉ុកធៀន

អនុប្រធានក្រុមប្រឹក្សាសង្ឃាភិបាលពុទ្ធសាសនា វៀតណាម ទីក្រុង កឹនធើ ព្រះតេជគុណ លីហ៊ុ និមន្តថ្លែងសង្ឃដីកានៅក្នុងមហាបុណ្យវិសាខបូជានៅទីក្រុង កឹនធើ។ រូបថត៖ ទ្រុងគៀន
ដំណឹងនិងរូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលដោយ៖ សឺនយ៉ាង-បឹងបួ
បញ្ចូលអត្ថបទដោយ៖ ទេវី