កាលពីព្រឹកនៃថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២១ បញ្ជាការដ្ឋានទីក្រុង ហូជី មិញ ប្រារព្ធពិធីបើកប្រតិបត្តិការ ផ្ដើមដំណើរការបាញ់ថ្នាំសម្លាប់មេរោគ លាងសម្អាតជាតិពុលលើទ្រង់ទ្រាយដោយប្រើសារធាតុគីមីឯកទេសលើភូមិសាស្ត្រទីក្រុង ធូឌឹក និងស្រុក ប៊ិញចាញ់ ទាំងមូល ចាប់ផ្តើមយុទ្ធនាការសម្លាប់មេរោគលើភូមិសាស្ត្រទីក្រុង ហូជីមិញ ទាំងមូលក្នុងរយៈពេល ៧ ថ្ងៃសម្រាប់ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩៕
រថយន្តឯកទេសរបស់កងកម្លាំងការពារគីមីសាស្ត្រនិងយោធភូមិភាគលេខ ៧ ដំណើរការបាញ់ថ្នាំសម្លាប់មេរោគតាមខ្សែផ្លូវផ្សេងៗលើភូមិសាស្ត្រទីក្រុង ធូឌឹក
កងទ័ពការពារគីមីសាស្ត្រកំពុងបាញ់ថ្នាំសម្លាប់មេរោគ លាងសម្អាតជាតិពុលតាមខ្សែផ្លូវផ្សេងៗលើភូមិសាស្ត្រទីក្រុង ធូឌឹក
បន្ទាប់ពីប្រារព្ធពិធីបើកប្រតិបត្តិការ កងទ័ពការពារគីមីសាស្ត្រញបានចេញដំណើរធ្វើការបាញ់ថ្នាំសម្លាប់មេរោគ លាងសម្អាតជាតិពុលលើភូមិសាស្ត្រទីក្រុងទាំងមូលសម្រាប់បង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩
កងទ័ពការពារគីមីសាស្ត្រកំពុងបាញ់ថ្នាំសម្លាប់មេរោគ លាងសម្អាតតិពុលនៅលើភូមិសាស្ត្រទីក្រុង ធូឌឹក
ដំណឹងនិងរូបថត៖ ស៊ន់ឃូ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ ជ័យពិសិដ្ឋ - បឹងបួ
(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម