កាលពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២១ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ បានចេញលិខិតលេខ ២៤៩០ ស្នើឲ្យបង្កើនរាល់វិធានការដើម្បីកាត់បន្ថយការចរាចរនៅតាមផ្លូវចាប់ពីម៉ោង ១៨ ល្ងាច។





ឆ្លាងតាមរយៈលិខិតលេខ ២៤៩០ នោះ ថ្នាក់ដឹកនាំទីក្រុង ហូជីមិញ បានស្នើសូមឲ្យប្រជាជនកម្រិតជាអតិបរមា ការធ្វើដំណើរចេញទៅផ្លូវថ្នល់ បិទហាងលក់ទំនិញ អាជីវកម្មទាំងឡាយចាប់ពីម៉ោង ១៨ ល្ងាចដល់ម៉ោង ៦ ព្រឹកថ្ងៃបន្ទាប់ កងកម្លាំងសមត្ថកិច្ចបង្កើនការយាមល្បាត ក្រើនរំលឹកនិងផាកពិន័យលើករណីណាដែលធ្វើដំណើរតាមផ្លូវដោយមិនមានមូលហេតុជាការចាំបាច់ បន្ទាន់ ស្របច្បាប់៕
ដំណឹងនិងរូបថត៖ ថាញ់ជុង (ទីភ្នាក់ងារព័ត៌មានវៀតណាម)
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ សឺនយ៉ាង - បឹងបួ - ជ័យពិសិដ្ឋ