ប្រឈមមុខនឹងការវិវត្តដ៏ស្មុគស្មាញនៃការរីករាលដាលជំងឺកូវីដ-១៩ ការងាររៀបចំសម្រាប់ការបង្រៀននិងសិក្សារៀនសូត្រជួបប្រទះការលំបាកលំបិន យ៉ាងខ្លាំង។

លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ បំផុសកម្មវិធី "ភ្ជាប់បណ្ដាញអ៊ិនធើណែតនិងម៉ាស៊ីនកុំព្យូទ័រអោយប្អូនៗ"
មានចំនួនខេត្ត ក្រុងមិនតិចទេត្រូវតែរៀបចំការបង្រៀននិងការ រៀនតាមប្រព័ន្ធអនឡាញ ក៏ប៉ុន្តែដោយសារប្រព័ន្ធតំណភ្ជាប់អ៊ីនធើណែត មានការកំហិតទំហំផ្ទុកនិងផ្ទេរទិន្នន័យ ប្រូក្រាមសម្រាប់ការបង្រៀននិងការ រៀនដំណើរការមិនទាន់បានល្អ សិស្សានុសិស្សខ្វះសិក្ខូបករណ៍ ការជួយឧបត្ថម្ភ របស់ក្រុមគ្រួសារនៅមានការលំបាកលំបិន បានជាការងាររៀបចំសម្រាប់ការបង្រៀននិងការរៀនមិនទាន់មានប្រសិទ្ធភាពពិតប្រាកដឡើយ។

ដើម្បីចែករំលែកការលំបាកលំបិន នឿយហត់អំពីលក្ខខណ្ឌសិក្សារៀន សូត្ររបស់សិស្សានុសិស្ស និស្សិតនិងគ្រូបង្រៀនក្នុងដំណាក់កាលបច្ចុប្បន្ន នេះ កាលកន្លងទៅមិនយូរប៉ុន្មាន លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ផាម មិញ ជិញ បានបំផុសកម្មវិធី "ភ្ជាប់បណ្ដាញអ៊ិនធើណែតនិងម៉ាស៊ីនកុំព្យូទ័រអោយប្អូនៗ"។

កម្មវិធីផ្តល់អាទិភាពលើការឧបត្ថម្ភម៉ាស៊ីនកុំព្យូទ័រ សេវាកម្មទូរគមនាគមន៍ ចំពោះសិស្សានុសិស្ស និស្សិតទាំងឡាយដែលមានស្ថានភាពលំបាកលំបិន។ នៅឯពិធីបំផុស កម្មវិធី "ភ្ជាប់បណ្ដាញអ៊ិនធើណែត និងម៉ាស៊ីន កុំព្យូទ័រអោយប្អូនៗ" ទទួលបានការគាំទ្រពីសំណាក់ក្រសួង ផ្នែកមជ្ឈិម មូលដ្ឋាន សហគ្រាសនិងប្រជាជនក្នុងទូទាំងប្រទេស។

ពោរពេញទៅដោយលក្ខណៈមនុស្សសាស្រ្តដ៏ជ្រាលជ្រៅ កម្មវិធី "ភ្ជាប់ បណ្ដាញ អ៊ិនធើណែតនិងម៉ាស៊ីនកុំព្យូទ័រអោយប្អូនៗ" បាននិងកំពុងជាថ្នាល បណ្ដុះនិងចិញ្ចឹមសម្រាប់បំណងប្រាថ្នាអោយប្អូនៗ សិស្សានុសិស្ស និស្សិតរាប់លាននាក់ ជាពិសេសគឺកូនក្មួយបងប្អូនជនជាតិភាគតិចនៅ តំបន់ជ្រៅ តំបន់ ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែននិងកោះសមុទ្រអោយមានឱកាសសិក្សា រៀនសូត្រ ភ្ជាប់ខ្លួនជាមួយនឹងចំណេះដឹង៕
អត្ថបទ៖ ជីកឿង រូបថត៖ យឿងយ៉ាង - វ៉ាន់ទី - ហ្វាយធូ - ស៊ន់ឃូ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ដោយ៖ សឺនហេង