ក្រោយអំឡុងពេលអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម ដោយសារការ រីករាលដាលនៃជំងឺកូវីដ - ១៩ ទីក្រុង ហូ ជីមិញ កំពុងបើកដំណើរការរាល់ សកម្មភាពសេដ្ឋកិច្ច សង្គម វប្បធម៌ឡើងវិញ។

នៅតាមទីកន្លែង សាធារណៈ ផ្សេងៗ ដូចជា៖ វិថីសៀវភៅទីក្រុង ហូ ជីមិញ វិថីថ្មើរជើង ង្វៀនហ្វេ សួនច្បារ។ល។ មានចំនួនមនុស្សម្នាធ្វើដំណើរមកទស្សនាលេងកម្សាន្តច្រើនគួរសម។ ប្រព័ន្ធ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារតាមបែបប្រពៃណី។ល។

បានបើក ឡើងវិញហើយ ដោយមានមុខទំនិញសម្បូរបែប ពិពិធភាព។ ក្រៅពីធួរដំណើរ ទេសចរណ៍ ក្នុងទីក្រុងចំនួន ២ ទៅ ស្រុក កឹនយ៉ើ និង ស្រុក គូជី ចេញទីក្រុង ហូ ជីមិញ ក៏ ចាប់ផ្តើមទទួលអ្នកដំណើរអន្តរជាតិចាប់ពីខែ ធ្នូ ឆ្នាំ ២០២១ និង ពង្រីកទូលាយនៅឆ្នាំ ២០២២ តាមយន្តការ "លិខិតឆ្លង ដែនវ៉ាក់សាំង"។
ទោះបីជាបានបន្ធូរបន្ថយរាល់វិធានការបិទខ្ទប់ពីមួយជំហានទៅមួយ ជំហានដ៏ដោយ ក៏ប៉ុន្តែ ទីក្រុង ហូ ជីមិញ នៅតែផ្ដោតការយកចិត្តទុកដាក់ ជាសំខាន់ទៅលើការងារគ្រប់គ្រងហានិភ័យខាងអេពីដេមីនិងកម្រិតការពារ សម្រាប់ប្រជាជន។ មកទល់បច្ចុប្បន្ននេះ អត្រាចាក់វ៉ាក់សាំងដូសទី ១ របស់ ទីក្រុង ហូ ជីមិញ សម្រេចបានប្រហែល ៩៩% និងដូសទី ២ បានជាង ៧៥%។

ប្រជាជនបានគោរពនិងអនុវត្តយ៉ាងម៉ឹងម៉ាត់តាមសារអប់រំទាំង ៥ ចំណុច (5K) និងគោរពយ៉ាងពេញលេញតាមបទបញ្ញាត្តិទាំងឡាយអំពីការបង្ការ ទប់ស្កាត់ជំងឺ រាតត្បាតរបស់ក្រសួងសុខាភិបាល។ ទីក្រុង ហូ ជីមិញ ខិតខំប្រឹងប្រែងសម្រេចជាស្ថាពរការងារចាក់វ៉ាក់សាំងអោយអ្នកមានវ័យអាយុពី ១២ ដល់ ១៧ ឆ្នាំ។
ជាមួយនឹងការបោះជំហានដោយប្រុងប្រយ័ត្ន រឹងមាំនិងសុវត្ថិភាព ទីក្រុង ហូ ជីមិញ នឹងបន្ស៊ាំខ្លួនបានល្អជាមួយនឹងជំងឺរាតត្បាតកូវីដ - ១៩ ដើម្បីបន្តអភិវឌ្ឍ សក្តិសមជាមួយនឹងឋានជា "ក្បាលម៉ាស៊ីន" សេដ្ឋកិច្ចនៃ ប្រទេសទាំងមូល៕
អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២១ ដោយ៖ សឺន ហេង