ខេត្ត ក្វាងទ្រី មានខ្សែបន្ទាត់ព្រំដែនប្រវែង ១៥៦ គីឡូម៉ែត្រជាប់ជាមួយនឹងស្រុកចំនួន ៣ នៃប្រទេសជាមិត្ត ឡាវ មានឆ្នេរសមុទ្រប្រវែងជាង ៧៣ គីឡូម៉ែត្រនិង ៦ គីឡូម៉ែត្រ ដែលព័ទ្ធជុំវិញកោះ កូន - ក។

ដោយមានអម្រែកលើស្មានូវគណនេយ្យភាពដ៏ធំធេងដែលបក្ស រដ្ឋ និងប្រជាជនប្រគល់អោយនោះ កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនទាំងឡាយ នៅខេត្ត ក្វាងទ្រី បាននិងកំពុងជា "ទំនប់" ជា "ខែលការពារ" នៅតំបន់ជាយដែនជួរមុខ។


បំពេញការងារដោយស្ងាត់ស្ងៀមស្ងប់ស្ងាត់ មិនក្រែងរអែងនឹងការលំបាកវេទនា គ្រោះថ្នាក់ តែងតែមានវត្តមាននៅកន្លែងលំបាកលំបិន រងទុក្ខវេទនាបំផុតដើម្បីប្រយុទ្ធនិងការពារដែនដីជាយដែននៃមាតុភូមិ កម្មាភិ បាល យុទ្ធជនការពារព្រំដែនទាំងឡាយនៅខេត្ត ក្វាងទ្រី បានរួមចំណែកក្នុងការការពារយ៉ាងរឹងមាំអធិបតេយ្យភាពព្រំដែនសមុទ្រ កោះនៃស្រុកកំណើត៕
ផលិតដោយ៖ ថាញ់ធុយ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២១ ដោយ៖ សឺន ហេង