ក្រោយពីពន្យារពេលអស់ ៦ ខែដោយសាររងផលប៉ះពាល់នៃជំងឺរាតត្បាតសកលកូវីដ-១៩ នោះ ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២២ ក្នុងបរិយាកាសដ៏គគ្រឹកគគ្រេងនិងស្មារតីកីឡាដ៏ខ្លាំងក្លា ការប្រកួតកីឡាប្រចាំតំបន់ អាស៊ីអាគ្នេយ៍ លើកទី ៣១ (ស៊ីហ្គេម ទី ៣១) ត្រូវបានប្រារព្ធឡើង ហើយ។








នេះជាលើកទីពីរដែល វៀតណាម ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេម (លើកទីមួយ វៀតណាម ធ្វើជាម្ចាស់ផ្ទះ គឺព្រឹត្តិការណ៍ ស៊ីហ្គេម ទី ២២ ឆ្នាំ ២០០៣)។ រួមចំណែកដល់ជោគជ័យរួមនៃ ស៊ីហ្គេម ៣១ នេះ មិនអាចមិនរំឭកដល់កីឡាករកីឡាការិនីជាជនជាតិភាគតិចមកពីគ្រប់តំបន់ភូមិ ភាគក្នុងទូទាំងប្រទេសដែលចូលរួមក្នុងមុខវិញ្ញាសាប្រកួតកីឡាខុសៗ គ្នា៕
អត្ថបទនិងរូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ