ក្រោយរយៈពេល ១ ឆ្នាំត្រូវរៀបចំបើកបវេសនកាលតាមប្រព័ន្ធអនឡាញដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២២ សិស្សសាលាជាង ២៣ លាននាក់នៅទូទាំងប្រទេសបានឈានចូលឆ្នាំសិក្សា ២០២២ - ២០២៣។
ប្រសិនបើឆ្នាំសិក្សាមុន សិស្សសាលានៅមូលដ្ឋានជាច្រើនត្រូវចូលរួមពិធីបើកបវេសនកាល ច្រៀងចម្រៀងជាតិ គោរពទង់ជាតិតាមរយៈទូរ ទស្សន៍ឬក៏អេក្រង់ទូរសព្ទ កុំព្យូទ័រ រីឯឆ្នាំនេះ លោកគ្រូអ្នកគ្រូនិងកូនសិស្សបានទទួលស្វាគមន៍ពិធីបើកបវេសនកាលដោយក្ដីសោមនស្សរីករាយផ្ទាល់នៅសាលាវិញក្នុងបរិយាកាសដ៏ខ្ញៀវខ្ញាអ៊ូអរ សប្បាយរីករាយ។




សម្របខ្លួនជាមួយបរិយាកាសនោះ សិស្សសាលាជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគក្នុងទូទាំងប្រទេសក៏ចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មីដោយអារម្មណ៍ត្រេកអរ សោមនស្សរីករាយ រួមចំណែកអនុវត្តល្អប្រធានបទដែលផ្នែកអប់រំជ្រើសរើសក្នុងឆ្នាំសិក្សានេះគឺ "សាមគ្គីភាព ច្នៃប្រឌិត បញ្ចេញកម្លាំងខិតខំប្រឹងប្រែងបំពេញល្អរាល់ភារកិច្ចនិងគោលដៅធ្វើនវានុវត្តន៍ ពង្រឹងនិងលើកកម្ពស់គុណភាពអប់រំនិងបណ្តុះបណ្តាល"។

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំសូមគោរពឧទ្ទេសនាមនូវកម្រងរូបភាពមួយចំនួនអំពីសិស្សសាលានៅតំបន់ជនជាតិនិងតំបន់ភ្នំនៅទិវាទៅកាន់សាលារៀនដំបូង៕
ផលិតដោយ៖ ជីកឿង - វូហា - ទន់អាញ់ - ទ្រិញ បាងញៀម - ថាញ់ហ្វា - ហ៊ឺវក្វៀត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ