ប្រសិទ្ធភាពគំរូចិញ្ចឹមបង្វិលបង្កង - ស្រូវនៅស្រុក ហុងយ៉ឹន

កសិករឃុំ និញថាញ់លើយ ស្រុក ហុងយ៉ឹន ប្រមូលផល បង្កងដៃវែង
កសិករឃុំ និញថាញ់លើយ ស្រុក ហុងយ៉ឹន ប្រមូលផល បង្កងដៃវែង

ចង៉ាប ជាវាលលាតសន្ធឹងលើមូលដ្ឋានជាច្រើននៃស្រុក ហុងយ៉ឹន (ខេត្ត បាកលៀវ)។ ដោយមានការប្តេជ្ញាចិត្តរបស់អាជ្ញាធរនិងប្រជាជននៅមូលដ្ឋាន បណ្តាប្រភេទស្មៅឧបទ្រពធ្លាប់គ្រងអំណាចនៅលើវាលនេះអស់មួយរយៈពេលដូចជាប្លុង កក់កំពុងតែទុកកន្លែងឲ្យស្រូវ បង្កង ភោគផលទាំងឡាយបាននាំមកជូនបងប្អូនជនជាតិជីវភាពត្រជាក់ត្រជុំបរិបូរ សុភមង្គល។

បច្ចុប្បន្នវាល ចង៉ាប មានផ្ទៃដីចិញ្ចឹមបង្កង - ស្រូវជាង ២៤.៧០០ ហិកតា។ ជាកសិករមួយក្នុងចំណោមកសិករមានជីវភាពធូរធារ អាស្រ័យដោយអនុវត្តចិញ្ចឹមបង្វិលបង្កង - ស្រូវ បង លី វ៉ាន់ទៀន នៅឃុំ និញថាញ់លើយ បានប្រើពូជស្រូវ អូអ៊ឹម និង ម៉ូតប៊ូយដ ព្រមទាំងព្រលែង ឆ្លាស់បង្កងដៃវែងគួបផ្សំនឹងប្រភេទត្រីមួយចំនួនដូចជា៖ ត្រីផ្ទក់ ត្រីអណ្តែង ត្រីក្រាញ់ក្នុង ផ្ទៃទឹកចំនួន ៣ ហិកតា។ ប៉ុន្មានឆ្នាំកន្លងទៅ គ្រួសារបង ទៀន សុទ្ធតែរដូវកាលអំណោយផល ប្រាក់ចំណូលជាង ៤០០ លានដុងក្នុងមួយឆ្នាំ។

ប្រសិទ្ធភាពគំរូចិញ្ចឹមបង្វិលបង្កង - ស្រូវនៅស្រុក ហុងយ៉ឹន ảnh 1មាមីងបងប្អូនកសិកររៀបចំបែងចែកប្រភេទបង្កងដៃវែង មុនពេលនាំចេញទៅទីផ្សារ

បង្កង - ស្រូវគឺជាគំរូងាយអនុវត្តនៅលើវាល ចង៉ាប ផ្តល់ទិន្នផលបង្កងជាមធ្យមក្នុងមួយឆ្នាំពី ៤០០ ដល់ ៥០០ គីឡូក្រាមក្នុងមួយហិកតា ផ្តល់ទិន្នផលស្រូវក្នុងមួយឆ្នាំចំនួន ៥,៥ ដល់ ៦ តោនក្នុងមួយហិកតា។

ប្រសិទ្ធភាពគំរូចិញ្ចឹមបង្វិលបង្កង - ស្រូវនៅស្រុក ហុងយ៉ឹន ảnh 2ក្រុមគ្រួសារបង លី វ៉ាន់ទៀន នៅឃុំ និញថាញ់លើយ ស្រុក ហុងយ៉ឹន ឈោងឈានឡើងធូរធារ អាស្រ័យដោយអនុវត្តចិញ្ចឹមបង្វិលបង្កង - ស្រូវ
ប្រសិទ្ធភាពគំរូចិញ្ចឹមបង្វិលបង្កង - ស្រូវនៅស្រុក ហុងយ៉ឹន ảnh 3កសិករឃុំ និញថាញ់លើយ ស្រុក ហុងយ៉ឹន ប្រមូលផល បង្កងដៃវែង

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគំរូចិញ្ចឹមបង្វិលបង្កង - ស្រូវ  លោក ង្វៀន វ៉ាន់ធើយ ប្រធានគណៈកម្មាធិការប្រជាជនស្រុក ហុងយ៉ឹន មានប្រសាសន៍ថា៖ "ស្រុកបានបង្កើតសហករណ៍ចិញ្ចឹមបង្កងស្អាត ផលិតកម្មស្រូវសុវត្ថិភាពតាមគោលការណ៍សរីរាង្គ។ គោលដៅគឺកសាង កកើតនិងសាយភាយគំរូផលិតកម្មបង្កងស្អាត ស្រូវសុវត្ថិភាពតាមខ្សែចង្វាក់តម្លៃ រួមចំណែកការពារបរិស្ថាន បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់គុណភាព ប្រសិទ្ធភាពផលិតកម្ម"៕

អត្ថបទនិងរូបថត៖ ទន់គៀត
បញ្ចូលទិន្នន័យដោយ៖ អៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍