ស្ថិតនៅចម្ងាយពីទីក្រុង វិញឡុង (ខេត្ត វិញឡុង) ជិត ៣០ គីឡូម៉ែត្រ ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងទៅឃុំ មីហ្វា ទីរួមខេត្ត ប៊ិញមិញ ល្បីឈ្មោះដោយមានរបរធ្វើតៅហ៊ូ គី។

បច្ចុប្បន្ន ឃុំ មីហ្វា មានប្រជាជនជាង ៥០ ក្រុមគ្រួសារជំនាញផលិតតៅហ៊ូ គី។ យោងតាមអ្នកស្រុក វត្ថុធាតុដើមដើម្បីធ្វើតៅហ៊ូ គី គឺសណ្តែកសៀង។
ដើម្បីទទួលបានផលិតផលជាទីគាប់ចិត្ត អ្នកផលិតត្រូវត្រាំសណ្តែកក្នុងរយៈ ពេលប្រហែល ២ ម៉ោង បន្ទាប់ពីនោះកិនទៅជាម្សៅ ពូតយកទឹករួចដាក់ចូលក្នុងខ្ទះធំដើម្បីចម្អិន។

ក្នុងអំឡុងពេលចម្អិន (ប្រហែល ១៨ ដល់ ២០ ម៉ោង) អ្នកផលិតត្រូវតែរក្សាភ្លើងជា និច្ច ព្រមទាំងប៉ិនប្រសប់ក្នុងការដួសយកស្រទាប់ស្តើងនៃសំណល់សណ្តែកដែលបង្កើតនៅលើផ្ទៃខ្ទះទៅហាលស្ងួត។
តៅហ៊ូ គី ផលិតនៅឃុំ មីហ្វា មានផលិតផលផ្សេងៗ គ្នាជាច្រើនដូចជា៖ តៅហ៊ូ ដុំធំ តៅហ៊ូសរសៃស្ងួត សរសៃស្រស់ តៅហ៊ូ គី ប្រឡាក់អំបិលជាដើម ដោយមានពណ៌ លឿងរលោងពិសេសដាច់ដោយឡែក ក្លិនក្រអូបហើយមានរសជាតិម្លាន់។
អាស្រ័យដោយគុណភាពដ៏លេចធ្លោ បច្ចុប្បន្ន តៅហ៊ូ គី ឃុំ មីហ្វា ត្រូវបានដាក់តាំងលក់នៅតាមខេត្ត ក្រុងជាច្រើននៅតំបន់វាលទំនាបទន្លេ គឺវឡុង។

ឆ្នាំ ២០២២ របរផលិតតៅហ៊ូ គី ឃុំ មីហ្វា ត្រូវបានក្រសួងវប្បធម៌ កីឡានិង ទេស ចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិស្ថិតក្នុងទម្រង់មុខរបរហត្ថកម្មប្រពៃណី៕
អត្ថបទនិងរូបថត៖ ធុយហាំង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ