ដើម្បីម្ចាស់ការទប់ទល់នឹងការវិវត្តដ៏ស្មុគស្មាញនៃធាតុអាកាស បង្ការទប់ស្កាត់ការផ្ទុះជំងឺរាតត្បាតលើមុខសញ្ញាជលផលចិញ្ចឹម ព្រមទាំងម្ចាស់ការបានប្រភពត្រីពូជឆ្លងរដូវរងាបម្រើផលិតកម្ម មាមីងបងប្អូនចាំបាច់អនុវត្តល្អវិធានការបច្ចេកទេសមួយចំនួនទប់ស្កាត់ភាពត្រជាក់ខ្លាំងឱ្យត្រី...
- ចំពោះស្រះចិញ្ចឹមលក្ខណៈពាណិជ្ជកម្មជិតដល់ពេលប្រមូលផលប៉ុន្តែមិនមានលក្ខខណ្ឌ ទប់ស្កាត់ភាពត្រជាក់ខ្លាំងចាំបាច់រៀបចំប្រមូលផលឱ្យបានឆាប់ដើម្បីមិនអោយកើតមានបាតុភូតត្រីងាប់ដោយសារភាពត្រជាក់ខ្លាំង (ជាពិសេសគឺបណ្តា ប្រភេទត្រី៖ ត្រីទីឡាព្យ៉ា ត្រីចាបស ត្រីឆ្តោ ត្រីផ្ទក់... លទ្ធភាពធន់នឹងភាពត្រជាក់ខ្សោយបានជាចាំបាច់ប្រមូលផលឱ្យបានឆាប់)។

- ចំពោះជលផលកំពុងចិញ្ចឹមមិនទាន់ដល់ទំហំសម្រាប់លក់ដូរ ហ្វូងត្រីមេឈ្មោល ត្រីពូជសម្រាប់រដូវរងាចាំបាច់៖
+ រក្សាកម្រិតទឹកយ៉ាងតិចបំផុតពី ១,៨ ទៅ ២ ម៉ែត្រ ចំពោះស្រះមានផ្ទៃទឹកធំហើយរាក់វិញគួរតែជីកប្រឡាយនៅជុំវិញស្រះ ទំហំយ៉ាងហោចណាស់ ២,០ ម៉ែត្រ ជម្រៅ ២,៥ ម៉ែត្រឡើងទៅ (កំណត់ចំណាំ៖ ជីកប្រឡាយចម្ងាយពីភ្លឺស្រះយ៉ាងហោចណាស់ ២,៥ ម៉ែត្រដើម្បីជៀសវាងការរលេះបាក់ភ្លឺស្រះ) ក្រៅពីគុណប្រយោជន៍ទប់ស្កាត់ភាពត្រជាក់ខ្លាំងស្រះទឹកមានប្រឡាយជ្រៅ ងាយស្រួលក្នុងការប្រមូលផល។
+ ចំពោះស្រះតូច បើមានលក្ខខណ្ឌបូមទឹកអណ្តូងស្នប់បន្ថែមគឺល្អបំផុត អាចប្រើនីឡុងពណ៌សគ្របពីលើផ្ទៃស្រះដើម្បីជៀសវាងខ្យល់បក់បោកបណ្តាលឱ្យសីតុណ្ហភាពទឹកថយចុះ។
+ ធ្វើស៊ុមជារូបរាងដោយបំពង់ជ័រឬឫស្សី ពក ដើម្បីដាក់ត្រកៀតប៉ោងឬផែត្រកួនដោយ មានផ្ទៃទឹកប្រហែល ១/៣ ទៅ ១/៤ នៃផ្ទៃស្រះបែរមកទិសខាងជើងដើម្បីបាំងខ្យល់។
+ ចំពោះពូជត្រីមានតម្លៃ ពេលសីតុណ្ហភាពបរិស្ថានធ្លាក់ចុះក្រោម ១០ អង្សាសេគួរនាំយកត្រីពូជឡើងដាក់ចូលអាងបាំងជិតឬគ្របប្លាស្ទិកនិងប្រើវិធានការបង្កើនសីតុណ្ហភាព បញ្ចូលខ្យល់អុកស៊ីហ្សែន។

+ នៅពេលសីតុណ្ហភាពធ្លាក់ចុះ មិនអូសសំណាញ់ពិនិត្យមើលត្រី ឬប្រមូលផលតាមរបៀបចាប់ព្រលែង ប៉ះប៉ូវជាដាច់ខាត ជៀសវាងទុកអោយត្រីត្រូវកកោសរលាត់បង្កើតលក្ខខណ្ឌឱ្យផ្សិតនិងប៉ារ៉ាស៊ីតជ្រាបចូលបង្កជំងឺឱ្យត្រី។
+ បន្ថែមវីតាមីនសេក្នុងបរិមាណ ៣ ក្រាមទៅ ៥ ក្រាមក្នុងមួយគីឡូក្រាមចំណីតាមកាលកំណត់មួយខែមួយលើក ប្រើមើមខ្ទឹមសស្រស់ ៥០ ក្រាម កិនឱ្យម៉ត់ក្នុង ១០ គីឡូក្រាមចំណីត្រីឱ្យត្រីស៊ីបន្តបន្ទាប់ក្នុងរយៈពេល ៥ ទៅ ៧ ថ្ងៃក្នុងមួយខែក្នុង គោលបំណងបង្កើនប្រព័ន្ធរំលាយអាហារនិងកម្លាំងការពាររាងកាយឱ្យត្រី។ នៅពេលសីតុណ្ហភាពទឹកស្រះធ្លាក់ចុះក្រោម ១៥ អង្សាសេត្រូវការបញ្ឈប់ឱ្យត្រីស៊ីចំណី។
+ រាល់ថ្ងៃតាមដានគុណភាពទឹក មិនដាក់ជីសរីរាង្គ អសរីរាង្គចុះទៅក្នុងស្រះ។ តាមកាលកំណត់ ១៥ ទៅ ២០ ថ្ងៃមួយលើក ប្រើកំបោរសក្នុងបរិមាណចំនួន ២ ទៅ ៣ គីឡូក្រាមក្នុង ១០០ ម៉ែត្រគុបលាយចូលក្នុងទឹក បន្ទាប់ពីនោះបាចចុះទៅក្នុងស្រះឱ្យ ស្មើដើម្បីសម្លាប់មេរោគទឹកស្រះចិញ្ចឹម បង្ការជំងឺឱ្យត្រី (ឬប្រើប្រភេទសារធាតុគីមីមួយចំនួនដើម្បីកម្ចាត់មេរោគក្នុងទឹកស្រះចិញ្ចឹម)។ ឧស្សាហ៍សង្កេតមើលរកឃើញអាការៈមិនប្រក្រតីក្នុងស្រះចិញ្ចឹមដើម្បីរកវិធានការចាត់ការទាន់ពេលវេលា៕
អត្ថបទ៖ ង្វៀន ធីយុង រូបថត៖ វូស៊ិញ
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់