បើកពិធីបុណ្យបុប្ផានិទាឃរដូវទីក្រុង ហូ ជីមិញ បុណ្យចូលឆ្នាំថ្មីឆ្នាំ រោង ឆស័ក ២០២៤

គណៈប្រតិភូទាំងឡាយធ្វើពិធីកាត់ខ្សែបូរបើកពិធីបុណ្យបុប្ផានិទាឃរដូវឆ្នាំ ២០២៤
គណៈប្រតិភូទាំងឡាយធ្វើពិធីកាត់ខ្សែបូរបើកពិធីបុណ្យបុប្ផានិទាឃរដូវឆ្នាំ ២០២៤

នាយប់ថ្ងៃទី ៦ ខែ កុម្ភៈ (ត្រូវនឹងថ្ងៃទី ២៧ ខែទី ១២) ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតឧទ្យានដើមឈើបៃតងទីក្រុង ហូ ជីមិញ ប្រារព្ធបើកពិធីបុណ្យបុប្ផានិទាឃរដូវទីក្រុង ហូ ជីមិញ លើកទី ៤៤ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ រោង ឆស័ក ២០២៤។ ពិធីបុណ្យបុប្ផានិទាឃរដូវប្រព្រឹត្តឡើងក្នុងរយៈពេល ១០ ថ្ងៃចាប់ពីថ្ងៃទី ៦ ខែ កុម្ភៈ ដល់ដំណាច់ថ្ងៃទី ១៥ ខែ កុម្ភៈ (ត្រូវនឹងថ្ងៃទី ២៧ ខែទី ១២ ដល់ថ្ងៃទី ៦ នៃបុណ្យចូលឆ្នាំថ្មី)។

ក្នុង​បរិយាកាស​ចម្រុះពណ៌ស្រស់ឆើតឆាយនៃ​រុក្ខជាតិ ផ្កា​លម្អ ភ្ញៀវ​ជា​ច្រើន​អញ្ជើញមកគយគន់ដោយគាប់ចិត្ត​ ប្រលែង​លេង​ក្នុងឈុត​អាវផាយប្រពៃណី​។ យុវជនយុវនារីកាច់រាង​យ៉ាង​សកម្ម​​ក្បែរ​ទ្រើង​ផ្កាទាំងឡាយដ៏​ស្រស់ស្រាយដើម្បីថតបានសន្លឹក​​រូប​ថតស្អាត​បំផុត។ ប្អូនៗ កុមារតូចៗ ចូលចិត្តយ៉ាងខ្លាំងចំពោះជួរនំជំនូន ដំណាប់ ស្ករគ្រាប់ពោរពេញទៅដោយគន្ធពិដោរថ្ងៃចូលឆ្នាំថ្មី។ ផើងប៊ុនសៃដ៏មានតម្លៃត្រូវបានអ្នកសួនចម្ការដាក់តាំងបង្ហាញនៅក្នុងពិធីបុណ្យបុប្ផានិទាឃរដូវក៏ជាកន្លែងទាក់ទាញអ្នកមានវ័យចំណាស់។ មានមនុស្សមួយចំនួនធ្វើដំណើរជាក្រុមតូចៗ ប៉ុន្តែក៏មានមហាគ្រួសារពហុជំនាន់អញ្ជើញមកជាមួយគ្នាដើម្បីចាប់យកកាលៈទេសៈដ៏ស្រស់ស្អាតនៃថ្ងៃនិទាឃរដូវក្នុងសន្លឹករូបថតនីមួយៗ។

2.jpeg
វណ្ណកម្មចម្លាក់ "ហុងស៊ុយរូបត្រី៩ក្បាល " ត្រូវបានដាក់តាំងបង្ហាញក្នុងពិធីបុណ្យបុប្ផានិទាឃរដូវឆ្នាំ ២០២៤

អ្នកស្រី ហា ហ្វ៊ិញហុងធូ (រស់នៅខណ្ឌ តឹនប៊ិញ) បានឲ្យដឹងថា ឆ្នាំណាក៏អ្នកស្រីនិងគ្រួសារទៅចូលរួមពិធីបុណ្យបុប្ផានិទាឃរដូវទីក្រុង ហូ ជីមិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែរ។ ទោះបីឱកាសបុណ្យចូលឆ្នាំថ្មីម្តងៗ ទីក្រុងមានសកម្មភាពជាច្រើនទៀតដូចជា ផ្សារណាត់ វិថីផ្កាប៉ុន្តែគ្រួសារអ្នកស្រីនៅតែចូលចិត្តមកទីនេះព្រោះបរិយាកាសស្រឡះស្រឡំមានខ្យល់ត្រជាក់ចេញចូល ធំទូលាយសមស្របសម្រាប់ក្រុមគ្រួសារមនុស្សច្រើន​ ព្រមទាំងជួយសម្រួលកម្តៅនៃប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មីនៅភូមិភាគខាងត្បូង។ ក្រៅពីនេះ ពិធីបុណ្យបុប្ផានិទាឃរដូវនៅមានសកម្មភាពវប្បធម៌ ស្តង់ទំនិញភោជនាហារពិពិធភាព ពូជរុក្ខជាតិ ផ្កាដ៏មានតម្លៃជាច្រើនត្រូវបានដាក់តាំងបង្ហាញនិងណែនាំជួយឱ្យភ្ញៀវទស្សនាយល់កាន់តែច្បាស់អំពីរុក្ខជាតិ ផ្កាពិសេសដាច់ដោយឡែកនៃភូមិភាគទាំងបីនៃប្រទេស។

អញ្ជើញថ្លែងសុន្ទរកថានៅកម្មវិធីបើកពិធីបុណ្យ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ លោក យឿង អាញ់ឌឹក បានអោយដឹងថា ពិធីបុណ្យបុប្ផានិទាឃរដូវទីក្រុង ហូ ជីមិញ គឺជាព្រឹត្តិការណ៍ពោរពេញដោយលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជនទីក្រុង ក៏ជាឱកាសផ្លាស់ប្តូររវាងសិប្បករ អ្នកចម្ការក្នុងស្រុកនិងក្រៅស្រុកទៀតផង។ ចាប់ពីឆ្នាំ ១៩៨១ រហូតមកទល់បច្ចុប្បន្ននេះ ទីក្រុង ហូ ជីមិញ បានរៀបចំពិធីបុណ្យបុប្ផានិទាឃរដូវជោគជ័យចំនួន ៤៣ ដងហើយ។ រួមជាមួយនឹងសំណង់វិថីផ្កា ង្វៀនហ្វេ ពិធីបុណ្យបុប្ផានិទាឃរដូវ តាវដាន បានក្លាយទៅជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ពិធីបុណ្យគំរូតួយ៉ាង ប្រពៃណីរបស់ទីក្រុងឱកាសបុណ្យចូលឆ្នាំថ្មី និទាឃរដូវឈានចូលមកដល់ម្តងៗ។

3.jpeg
តំបន់តាមជួរបឹង​នៃ​ពិធីបុណ្យបុប្ផានិទាឃរដូវ​ត្រូវ​បាន​តុបតែង​ដោយ​រូបលម្អខ្នាត​តូចៗ​ដ៏​ស្រស់​ស្អាត​ជា​ច្រើន
4.jpeg
​រូបលម្អ​ខ្នាតតូច "ត្រីឆ្ពិនប្រែជានាគ" នៅតំបន់តាមជួរនៃពិធីបុណ្យបុប្ផានិទាឃរដូវ
5.jpeg
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក យឿង អាញឌឹក អញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីបើកពិធីបុណ្យបុប្ផានិទាឃរដូវ

យោងតាមលោក យឿង អាញ់ឌឹក សកម្មភាពពិធីបុណ្យ រាល់ការរៀបចំទេសភាពក្នុងពិធីបុណ្យបុប្ផានិទាឃរដូវទីក្រុង ហូ ជីមិញ ឆ្នាំនេះ ពោរពេញទៅដោយលក្ខណៈសិល្បៈ ល្អឯកនិងពោរពេញទៅដោយអត្ថន័យក្រោមប្រធានបទ "និទាឃរដូវក្តីស្រលាញ់ - ចូលឆ្នាំថ្មីជុំគ្នា" មិនត្រឹមតែឆ្លើយតបតម្រូវការកម្សាន្តសប្បាយរបស់ប្រជាជនប៉ុណ្ណោះទេថែមទាំងរួមចំណែកថែរក្សារាល់លក្ខណៈវប្បធម៌ដ៏ល្អប្រពៃប្រពៃណីក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជាតិទៀតផង។

ពិធីបុណ្យបុប្ផានិទាឃរដូវទីក្រុង ហូជីមិញ ឆ្នាំ ២០២៤ ពាំនាំមកជូនប្រជាជន ភ្ញៀវទេសចរនូវវណ្ណកម្ម សិល្បៈដ៏ល្អឯក ថ្មីហើយប្លែកៗ ជាច្រើនដូចជា៖ ការសមុច្ច័យផ្កាអង្គារសិល្ប៍ពណ៌លឿងដោយមានដើម អង្គារសិល្ប៍មានអាយុជាង ៥០ ឆ្នាំមកពីទីក្រុង ឡុងស្វៀន (ខេត្ត អានយ៉ាង) ដើមអង្គារសិល្ប៍មានអាយុជាង ៤០ ឆ្នាំ។ (កម្ពស់ ៣ ម៉ែត្រ) ពីទីក្រុង ធូឌឹក (ទីក្រុង ហូជីមិញ) ការសមុច្ច័យផ្កាចំប៉ីសិល្បៈដោយមានវណ្ណកម្មប៉សឺឡែនធំ ៗ ដូចជា ប៉សឺឡែន ស៊ន់កី (កម្ពស់ប្រហែល ២.៧ ម៉ែត្ររាប់ពីផ្ទៃដី) ព្រះនាងនៃផ្កាមួយពាន់ (កម្ពស់ប្រហែល ៣ ម៉ែត្រ) បណ្តុំសមុច្ច័យផ្កាកេសរកូលដោយមានវណ្ណកម្មមេអំបៅមាស ជាង ២០០ ដើមដែលមានដើមផ្កា ប្រមោលផ្កា ទងវែងជាង ១ ម៉ែត្រ បណ្តុំផ្កាកេសរកូលមាន ៣ ពណ៌...

6.jpeg
ប្រជាជន​ ​ភ្ញៀវ​ទេសចរ​ថត​រូប​នៅ​ក្នុងសំណង់​សិល្បៈ​នៃ​ពិធីបុណ្យ​បុប្ផា​និទាឃរដូវ
7.jpeg
ប្រជាជន និងភ្ញៀវទេសចរមកទស្សនាពិធីបុណ្យបុប្ផានិទាឃរដូវ

គួរកត់សម្គាល់ថា ពិធីបុណ្យបុប្ផានិទាឃរដូវនៅទីក្រុងហូជីមិញឆ្នាំនេះ ដាក់តាំងបង្ហាញរូបចម្លាក់ឈើទាំងដើមធ្វើជាតុពិសាទឹកតែ "កូននាគចៅទេព" មានរូបរាងដូចផែនទីប្រទេសវៀតណាម បង្ហាញខ្លួនសាធារណៈជាលើកដំបូង។ វណ្ណកម្ម "ប្រទេសជាតិដោយក្តីស្រឡាញ់" ដោយមានចំណុចលេចធ្លោ ហ្វាងសា ត្រឿងសា ត្រូវបានបង្ហាញជាមួយនឹងរូបភាពនៃត្បូងដ៏មានតម្លៃពីរគ្រាប់ត្រូវបានធ្វើពីឈើទាំងដើមមានកម្ពស់ ៤ ម៉ែត្រ អង្កត់ផ្ចិតគល់២ ម៉ែត្រ។ ទន្ទឹមនឹងនោះ វណ្ណកម្ម ហុងស៊ុយរូបត្រី៩ក្បាល ក៏នឹងធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើលជាមួយនឹងភាពប៉ិនប្រសប់ ជំនាញ សិល្បៈដ៏ប៉ិនប្រសប់ហើយទាក់ទាញភ្នែក។ បណ្តាវណ្ណកម្មធ្វើអំពីឈើសុទ្ធ សុទ្ធសឹងស្ថិតក្នុងសមុច្ច័យរបស់វិចិត្រករ ង្វៀន ត្រឿងទៀន មកពីទីក្រុងហូជីមិញ។

ក្រៅពីនេះ ប្រជាជន និងភ្ញៀវទេសចរអញ្ជើញមកទស្សនាពិធីបុណ្យបុប្ផានិទាឃរដូវនៅទីក្រុងហូជីមិញ ឆ្នាំរោង ២០២៤ ក៏នឹងចូលរួមរីករាយជាមួយកម្មវិធីដ៏ទាក់ទាញដូចជា៖ កម្មវិធីវប្បធម៌សិល្បៈ តន្ត្រីកាបារ៉េត កំប្លែងតាមប្រធានបទប្រចាំថ្ងៃ ការសម្តែងសត្វតោ នាគជារៀងរាល់យប់ ហើយព្រឹក ថ្ងៃទី ១ ទី ២ និងទី ៣ នៃបុណ្យតេតដោយមានការចូលរួមពីក្រុមសត្វតោល្បីៗជាច្រើននៅទីក្រុងហូជីមិញ៕

អត្ថបទនិងរូបថត៖ ហុងយ៉ាង
បកប្រែដោយ៖ យ៉ាញ់ លើយ - សឺន ហេង

អ្នកប្រហែលជាចាប់អារម្មណ៍