លោក អេកខាត វូហ្វ រំពឹងមានជ្រូកកែហ្សែនបង្កាត់ពូជរួចរាល់សម្រាប់បរិច្ចាគបេះដូងនៅឆ្នាំ ២០២៥

អ្នកវិទ្យាសាស្ត្រ ​អាល្លឺម៉ង់ ​នឹង​ក្លូនហើយ​បង្កាត់​ពូជ​ជ្រូក​កែ​ហ្សែ​ន​សម្រាប់​បរិច្ចាគ​បេះដូង​ដល់​មនុស្ស​

ក្រុម​អ្នកវិទ្យាសាស្ត្រ​ អាល្លឺម៉ង់ ​គ្រោង​នឹង​ក្លូន ហើយ​បន្ទាប់​មក​បង្កាត់​ពូជ​ជ្រូក​កែប្រែ​ហ្សែ​ន​នៅ​ឆ្នាំនេះ​។ ពួកគេ​នឹង​ប្រើ​កំណែ​សាមញ្ញ​នៃ​សត្វ​ជ្រូក​ដែល​ធ្វើ​វិស្វកម្ម​ដោយ​ សហរដ្ឋ​អាម៉េរិក ដែល​បាន​ប្រើ​កាលពី​ខែ​មុន​ក្នុង​ការប្តូរ​បេះដូង​ជ្រូក​មក​មនុស្ស​ជា​លើកដំបូង​លើ​ពិភពលោក​។​