មួយថ្ងៃហើយមួយថ្ងៃទៀត ជំហានវេជ្ជបណ្ឌិតស្ត្រីវ័យក្មេង ម៉ាយ ធីហៀន ដើរឆ្លងកាត់ភូមិនិគមនីមួយៗ ដើម្បីថែទាំសុខភាពជូនបងប្អូនជនជាតិតំបន់ភ្នំ

វេជ្ជបណ្ឌិតស្រ្តីវ័យក្មេងអស់ពីចិត្តពីថ្លើមដើម្បីសុខភាពបងប្អូនជនជាតិតំបន់ភ្នំខេត្ត ហាយ៉ាង

អំឡុងពេល ៩ ឆ្នាំកន្លងទៅ បក្ខជនវ័យក្មេង វេជ្ជបណ្ឌិត ម៉ាយ ធីហៀន ជនជាតិ តៃ ស្រុកកំណើតនៅស្រុក បាក់ក្វាង ទទួលបន្ទុកមណ្ឌលសុខភាព ឃុំ ហូក្វាងភីន ស្រុក ដុងវ៉ាន់ (ខេត្ត ហាយ៉ាង) តែងតែលើកជ្រោងស្មារតី ឧស្សាហ៍ព្យាយាម មានទំនួលខុសត្រូវជាមួយការងារ មានចូលរួមវិភាគទានជាច្រើនក្នុងការងារថែទាំសុខភាពប្រជាជន ក្លាយជាទីពំនឹងបង្អែកយ៉ាងទុកចិត្តរបស់បងប្អូនជនជាតិនៅមូលដ្ឋាន។