អំឡុងពេល ៩ ឆ្នាំកន្លងទៅ បក្ខជនវ័យក្មេង វេជ្ជបណ្ឌិត ម៉ាយ ធីហៀន ជនជាតិ តៃ ស្រុកកំណើតនៅស្រុក បាក់ក្វាង ទទួលបន្ទុកមណ្ឌលសុខភាព ឃុំ ហូក្វាងភីន ស្រុក ដុងវ៉ាន់ (ខេត្ត ហាយ៉ាង) តែងតែលើកជ្រោងស្មារតី ឧស្សាហ៍ព្យាយាម មានទំនួលខុសត្រូវជាមួយការងារ មានចូលរួមវិភាគទានជាច្រើនក្នុងការងារថែទាំសុខភាពប្រជាជន ក្លាយជាទីពំនឹងបង្អែកយ៉ាងទុកចិត្តរបស់បងប្អូនជនជាតិនៅមូលដ្ឋាន។
វេជ្ជបណ្ឌិត ម៉ាយ ធីហៀន (ខាងឆ្វេង) ជាមួយបុគ្គលិកសុខាភិបាលភូមិ និគមផ្សព្វផ្សាយដល់បងប្អូនជនជាតិអំពីសុខភាពបន្តពូជ
វេជ្ជបណ្ឌិត ម៉ាយ ធីហៀន (ពាក់វ៉ែនតា) អញ្ជើញមកដល់ផ្ទះរបស់បងប្អូនជនជាតិតែម្តងដើម្បីជួយពិនិត្យសុខភាព ផ្តល់ការពិគ្រោះយោបល់ជំងឺតម្កាត់ជូនមនុស្សចាស់ជរា
វេជ្ជបណ្ឌិត ម៉ាយ ធីហៀន ជាមួយមិត្តរួមការងារពិនិត្យ ព្យាបាលជំងឺជូនប្រជាជននៅមណ្ឌលសុខភាពឃុំ ហូក្វាងភីន
ដោយមានការខិតខំប្រឹងប្រែងក្នុងការងារថែទាំ ពិនិត្យព្យាបាលជំងឺជូនសហគមន៍ជាច្រើនឆ្នាំកន្លងទៅបងប្អូនជនជាតិសុទ្ធតែដឹងគុណ ស្រលាញ់រាប់អានវេជ្ជបណ្ឌិត ម៉ាយ ធីហៀន ហើយបានចាត់ទុកអ្នកស្រីប្រៀបដូចជាកូនចៅដ៏ឆ្នើមរបស់ភូមិនិគម៕
ផលិតដោយ៖ មិញឌឹក
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ