ផ្លូវរូងក្រោមដី គូជី កន្លែងកត់ត្រាស្លាកស្នាមយុទ្ធជ័យដ៏ត្រចះត្រចង់របស់កងទ័ពនិងប្រជាជន គូជី ឥឡូវនេះជាទីកន្លែងទេសចរប្រវត្តិសាស្ត្រដ៏ល្បីឈ្មោះមួយនៅទីក្រុង ហូ ជីមិញ

"ដែនដីដែកថែប" គូជី ឈោងឈានឡើងពីប្រពៃណីវីរភាព

ស្រុក គូជី ត្រូវបានលើកតម្កើងជា "ដែនដីដែកថែប កំពែងទង់ដែង" ស្ថិតនៅ "ច្រកទ្វារ" ភាគពាយព្យនៃទីក្រុង ហូ ជីមិញ។ ក្រោយពីថ្ងៃបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥) គូជី ពីសមរភូមិប្រយុទ្ធដ៏សាហាវមួយបានក្លាយជាស្រុកជនបទថ្មីគំរូរបស់ទីក្រុងប្រសិទ្ធនាមលោក អ៊ំ ហូ។ ជីវភាពរស់នៅទាំងសម្ភារៈ ទាំងស្មារតីរបស់ប្រជាជនស្រុក គូជី ត្រូវបានលើកកម្ពស់ឥតឈប់ឈរ សន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមត្រូវបានធានាកិច្ចការពារជាតិមូលដ្ឋានត្រូវបានបង្កើនពង្រឹង បង្កើតបរិយាកាសងាយស្រួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។