មិនត្រឹមតែដើរតួនាទីជា "ច្រកទ្វារ" តំណភា្ជប់ទីក្រុងជាមួយបណ្តាខេត្តតំបន់ ដុងណាមបូ (ភាគ ខាងកើតនៃភូមិភាគខាងត្បូង) ប៉ែកខាងលិចនៃភូមិភាគខាងត្បូង ប្រទេសជាមិត្ត កម្ពុជា ប៉ុណ្ណោះទេ ស្រុក គូជី ក៏មានច្រករបៀងទន្លេ សៃហ្កន ប្រវែងជាង ៥០ គីឡូម៉ែត្រទៀតផង។ នេះគឺជាបុរេលក្ខណៈដ៏អំណោយផលដល់ការបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញដ៏សំខាន់នៃទីក្រុងក៏ដូចជាតំបន់សេដ្ឋកិច្ចគោលដៅសំខាន់ភាគខាងត្បូង។
សព្វថ្ងៃនេះ ស្រុក គូជី ល្បីឈ្មោះដោយមានការអភិវឌ្ឍហ្វូងគោយកទឹកដោះ ផ្កាកេសរ រុក្ខជាតិ លម្អនិងបន្លែសុវត្ថិភាព។ សកម្មភាពទេសចរ ប្រវត្តិសាស្ត្រ អេកូឡូស៊ី លម្ហែកាយ ភោជនាហារកាន់តែទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសពីមួយថ្ងៃទៅមួយថ្ងៃ។
ឆ្ពោះទៅរកគោលដៅក្លាយជាទីក្រុងចំណុះទីក្រុង ហូ ជីមិញ ស្រុកនឹងគួបផ្សំប្រភពធនធានដីធ្លីជាមួយប្រភពកម្លាំងកៀរគរ ខាងក្រៅដើម្បីអភិវឌ្ឍតាមទិសដៅទីក្រុងឆ្លាតវៃ ទីក្រុងអេកូឡូស៊ី អភិវឌ្ឍកសិកម្មនិងឧស្សាហកម្ម បច្ចេកវិទ្យាខ្ពស់…៕
អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ - ហុងយ៉ាង
បញ្ចូលទិន្នន័យ៖ យ័ញលើយ