ការចិញ្ចឹមបង្គាក្រោមម្លប់ព្រៃជួយបងប្អូនជនជាតិ ខ្មែរ នៅឃុំ ឡុងវិញ ស្រុក យ្វៀនហាយ (ខេត្ត ត្រាវិញ) មានប្រាក់ចំណូលស្ថិរភាព រួមចំណែកជាមួយនឹងសហគមន៍ការពារ អភិវឌ្ឍព្រៃរនាមទឹកប្រៃ បង្កើតបរិស្ថានអេកូឡូស៊ី ចីរភាពនៅតំបន់ជាប់មាត់សមុទ្រ

ចំកណ្តាលតំបន់ជិតទឹកប្រៃ

ស្ថិតនៅចន្លោះទន្លេ កូជៀន ទន្លេ ហូវ និងជាប់សមុទ្រខាងកើត ត្រាវិញ ជាខេត្តមួយក្នុងចំណោមខេត្តវាលទំនាបទន្លេ គឺវឡុង រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារបម្រែបម្រួលអាកាសធាតុ ជាពិសេសគឺស្ថានភាពរាំងស្ងួត ជ្រាបជាតិប្រៃចូលក្នុងផ្ទៃវាលស្រែនៅរដូវប្រាំង។ ប្រឈមមុខនឹងតថភាពនោះ ខេត្តបានត្រៀមលក្ខណៈជាមុនដំណើរការដំណោះស្រាយជាច្រើនក្នុងគោលបំណងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពបងប្អូនជនជាតិ។ល។