បណ្តាសំណង់ពង្រីកអត្ថប្រយោជន៍
រំឭកដល់បណ្តាសំណង់ធារាសាស្ត្ររបស់ខេត្ត ត្រាវិញ មិនអាចមិន រំឭកដល់ប្រព័ន្ធទំនប់ បុងបត តឹនយិញ។ សំណេះសំណាលជាមួយនឹងកម្មាភិបាលសហគ្រាសធារាសាស្ត្រកសិកម្មស្រុក កូវកែ យើងខ្ញុំទើបយល់ ច្បាស់ការផ្លាស់ប្តូរក្នុងផលិតកម្ម ការប្រជុំជីវភាពរស់នៅ របស់បងប្អូនជនជាតិ ចាប់ពីពេលប្រព័ន្ធទំនប់ បុងបត តឹនយិញ ដាក់ឱ្យដំណើរការហើយ (ខែ មករា ឆ្នាំ ២០២០)។
ស្ថិតនៅលើភូមិសាស្ត្រឃុំ អានភូតឹន ស្រុក កូវកែ បុងបត និង តឹនយិញ ជាសំណង់ចំនួនពីរស្ថិតក្នុងអនុគម្រោងគ្រប់គ្រងប្រភពទឹក បន្ស៊ាំទៅនឹង ការប្រែប្រួលអាកាសធាតុតំបន់ ខាងត្បូងស្រុក ម៉ាំងធីត ដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវិនិយោគ បម្រើការទប់ស្កាត់ទឹកប្រៃ ស្តុកទឹកសាប សម្របសម្រួលទឹកអោយបណ្តាស្រុកតំបន់ជាប់មាត់សមុទ្រដូចជា ចូវថាញ់ ត្រាគូ កូវង៉ាង យ្វៀនហាយ។ល។ ចាប់ពីពេលទំនប់ទាំងពីរនេះ បានដាក់ ឱ្យដំណើរការមក ខេត្ត ត្រាវិញ ជម្នះបានស្ថានភាពទឹកប្រៃជ្រាបទន្ទ្រានចូលជ្រៅទៅក្នុងផ្ទៃវាលស្រែ លែងមានរឿងខ្វះទឹកស្រោចស្រពក្នុងរដូវប្រាំង ការពារបានផ្ទៃដីធ្វើស្រែ ដំណាំក៏ដូចជាដើមឈើហូបផ្លែទាំងអស់ហើយ។
លោក ផាម វ៉ាន់ខា អនុប្រធានការិយាល័យកសិកម្ម - អភិវឌ្ឍន៍ជនបទស្រុក កូវកែ បានអោយដឹងថា "ស្រុក កូវកែ ជាមូលដ្ឋានមាន ប្រជាជនចំនួន ៣ % ជាបងប្អូនជនជាតិ ខ្មែរ ភាគច្រើនរស់នៅប្រកបរបរផលិត កសិកម្ម។ ត្រៀមខ្លួន ជាមុន ទប់ទល់ជាមួយនឹងរាំងស្ងួតជ្រាបជាតិប្រៃ ស្រុក កូវកែ ផ្តោតសំខាន់លើការកាយបណ្តាខ្សែព្រែកប្រឡាយឲ្យទឹកហូរបានងាយ ដំណើរការ ៦ គម្រោងស្ដារ និងជីកព្រែកធារាសាស្រ្ត ក្នុងផ្ទៃវាលស្រែចំនួន ៣៣ ធ្វើឲ្យគម្រោងល្អប្រសើរជាងមុន ជួសជុលភ្លឺទំនប់ចំនួន ៣។ បន្ទាប់ពីពេលមានប្រព័ន្ធទំនប់ ព្រែកធារាសាស្រ្ត គ្រប់គ្រង ប្រភពទឹកបានល្អ បងប្អូនជនជាតិក្នុងស្រុករំភើបរីករាយយ៉ាងខ្លាំង ស្ងប់ចិត្ត ផលិតកម្ម ជាងមុនច្រើនណាស់។
នៅខែ សីហា ឆ្នាំ ២០២២ ខេត្ត ត្រាវិញ ដាក់អោយដំណើរការ ស្ថានីយ៍បូមទឹកព្រែកជីក កេញ ៣/២ នៅឃុំ ង៉ាយហ៊ុង ស្រុក តៀវកឹន។ ឆ្លងតាមរយៈ ស្ថានីយ៍បូមទឹកនេះ មូលដ្ឋានបានបូមទឹក សាបគ្រប់គ្រាន់បម្រើការផ្ទៃដីធ្វើស្រែរដូវសម្រកនៃស្រុក ត្រាគូ និងមួយផ្នែកបណ្តាស្រុក ចូវថាញ់ កូវង៉ាង យ្វៀនហាយ ឆ្លើយតបបាន ស្ទើរតែទាំងស្រុង អោយផ្ទៃដីផលិតកម្មកសិកម្មជិត ២៦.០០០ ហិកតាស្របពេលនោះដែរបម្រើបណ្តារោងចក្រឧណ្ហអគ្គិសនីនៅទីរួមខេត្ត យ្វៀនហាយ និងតំបន់សេដ្ឋកិច្ចសមុទ្រ ឌិញអាន ទៀតផង។
ចាប់ពីពេលស្ថានីយ៍បូមទឹកព្រែកជីក កេញ ៣/២ ត្រូវបានដាក់អោយ ដំណើរការ ការងារផលិតកម្មរបស់បងប្អូនជនជាតិ ខ្មែរ នៅ ស្រុក ត្រាគូ កាន់តែងាយស្រួលពីមួយថ្ងៃទៅមួយថ្ងៃ។ បងប្អូន ជនជាតិ ខ្មែរ នៅឃុំ ភឿកហ៊ឹង រំភើបរីករាយជូនជាដំណឹងថា៖ ឆ្នាំនេះ ស្រូវរដូវសម្រកមិនត្រូវជ្រាបជាតិប្រៃបានជាគ្រាប់ថ្លោសទ្រលុក ផ្កាមិនត្រូវស្កក ទិន្នផលសម្រេចបានចំនួន ៧,៥ តោនក្នុងមួយហិកតា លក់ដោយតម្លៃចំនួន ៨.៥០០ ដុងក្នុងមួយគីឡូក្រាម ផាត់ចំណាយរួចរាល់បងប្អូនជនជាតិ ចំណេញប្រហែល ៣០ លានដុងក្នុងមួយហិកតា។
រដូវប្រាំងឆ្នាំនេះ ដើម្បីធានាការផ្គត់ផ្គង់ ទឹកស្អាតគ្រប់គ្រាន់ មជ្ឈមណ្ឌលទឹកស្អាតនិងអនាម័យបរិស្ថានជនបទខេត្ត ត្រាវិញ បានដំណើរការគម្រោងសំណង់ស្តុក ទឹកនិងប្រព័ន្ធ ផ្គត់ផ្គង់ទឹកប្រើប្រាស់នៅបណ្តាតំបន់កង្វះទឹក តំបន់រងផល ប៉ះពាល់ជ្រាបជាតិប្រៃ ស្ថាបនាជញ្ជាំងបេតុង និងអាងរងកករ ស្ថានីយផ្គត់ផ្គង់ទឹកឃុំ ញីឡុង ស្រុក កាងឡុង ថែទាំប្រចាំ ជួសជុលបណ្តា ស្ថានីយផ្គត់ផ្គង់ទឹកទ្រុឌទ្រោមរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពដំណើរការ ធានាការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជនជិត ៤០.៨០០ ក្រុមគ្រួសារ ជួយប្រជាជន លែងប្រឈមមុខនឹងស្ថានភាព ស្រេកទឹក។
បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ
បង្កើតមធ្យោបាយចិញ្ចឹមជីវិតប្រកបដោយចីរភាព
ប្រឈមមុខនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ខេត្ត ត្រាវិញ បានត្រៀមលក្ខណៈជាមុនដំណើរការដំណោះស្រាយ ជាច្រើនគោលបំណង លើកកម្ពស់លទ្ធភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ជាចម្បងគឺ ចំពោះផ្នែកកសិកម្ម។ ផ្នែកកសិកម្មខេត្ត ត្រាវិញ លើកគោលការណ៍ធ្វើពិពិធកម្ម ទម្រង់រូបភាពវារីវប្បកម្មឆ្លងតាមការលើកទឹកចិត្តកសិករ តំបន់ជាប់មាត់សមុទ្រ ពង្រីកទូលំទូលាយគំរូចិញ្ចឹមបង្គាក្រោមម្លប់ព្រៃ ពាំនាំមកនូវអត្ថប្រយោជន៍ "ពីរដើរទន្ទឹមគ្នាទាំងផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចផង ទាំងបង្កើនអត្រាគម្របផ្ទៃដីព្រៃរនាមទឹកប្រៃជាបណ្តើរៗ ទៀតផង។
ស្ថិតនៅភាគនិរតីនៃស្រុក យ្វៀនហាយ ចម្ងាយពីទីកណ្តាលស្រុក ចំនួន ១៨ គីឡូម៉ែត្រ ឡុងវិញ ជាឃុំកោះមួយដោយមានចំនួនប្រជាជន ២៩% ជាបងប្អូនជនជាតិ ខ្មែរ។ យើងខ្ញុំត្រូវជិះសាឡាង ឡាងសាត់ ទើបបាន មកដល់ជួបនឹងបណ្តាក្រុមគ្រួសារ ខ្មែរ នៅភូមិ ឡាហ្គី ស្តាប់ពួកគាត់រៀបរាប់ អំពីបទពិសោធន៍ចិញ្ចឹមបង្គាក្រោមម្លប់ព្រៃដើម្បីមានប្រាក់ចំណូល ហើយ ជីវភាពប្រែមុខមាត់ថ្មីដូចសព្វថ្ងៃនេះ។ លោកស្រី កៀន ធីសារី នៅភូមិ ឡាហ្គី បានឲ្យដឹងថា ក្រុមគ្រួសាររបស់លោកស្រីកំពុងចិញ្ចឹម បង្គាក្រោមម្លប់ព្រៃ លើផ្ទៃដីជាង ៣ ហិកតានៅឃុំ ឡុងវិញ។ ការងារចិញ្ចឹមបង្គា ក្រោមម្លប់ព្រៃ ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចចីរភាព កាត់បន្ថយហានិភ័យដោយសារជំងឺរាតត្បាតលើបង្គាចិញ្ចឹមនៅកម្រិតទាបបំផុត។ ជាមធ្យមក្នុងមួយហិកតាៗ គ្រួសាររបស់លោកស្រីមានប្រាក់ចំណូលប្រហែល ១០០ លានដុងក្នុងមួយឆ្នាំ។
លោក វ៉ ត្រឹនវូលិញ កម្មាភិបាលកសិកម្មឃុំ ឡុងវិញ ជូនដំណឹងថា បច្ចុប្បន្នឃុំមានក្រុមគ្រួសារ ក្រុមសហការជាច្រើនចិញ្ចឹមបង្គាក្រោមម្លប់ព្រៃ។ ទោះបីប្រាក់ចំណេញមិនខ្ពស់ដូចចិញ្ចឹមបង្គា ឧស្សាហកម្មប៉ុន្តែបង្គ្រប់មកវិញ បងប្អូនជនជាតិមានប្រាក់ចំណូលស្ថិរភាព រួមចំណែកជាមួយនឹងសហគមន៍ ការពារ អភិវឌ្ឍព្រៃរនាមទឹកប្រៃ បង្កើតបរិស្ថាន អេកូឡូស៊ីចីរភាពនៅតំបន់ ជាប់មាត់សមុទ្រ។ នៅឆ្នាំ ២០២៣ បរិមាណផលបង្គានាគ របស់ឃុំ ឡុងវិញ សម្រេចបានចំនួន ១.៧២០ តោន បង្គាគ្រប់ប្រភេទ សម្រេចបានចំនួន ៦៨០ តោន ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបានចំនួន ៦៥ លានដុងក្នុងមួយឆ្នាំ អត្រាក្រុមគ្រួសារក្រីក្រនៅចំនួន ០,៨%។
ចាកចេញពីឃុំ ឡុងវិញ យើងខ្ញុំមកដល់ឃុំជនបទថ្មី ងូឡាក។ បច្ចុប្បន្ន ទូទាំងឃុំមានភូមិចំនួន ១០ ដោយមានចំនួន ៤.៦៦១ ក្រុមគ្រួសារ ចំនួន ៦៤% ជាបងប្អូនជនជាតិ ខ្មែរ។ ធ្វើដំណើរទៅតាមលោក ឡឹម វ៉ាន់តាវ កម្មាភិបាលកសិកម្មឃុំ យើងខ្ញុំមកសួរសុខទុក្ខក្រុមគ្រួសារលោក ថាច់សន និងលោកស្រី ថាច់ ធីកុលាប។ គោលបំណងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ គ្រួសារលោក សន លោកស្រី កុលាប បានត្រៀមលក្ខណៈជាមុនបោះទុនធ្វើផ្ទះសំណាញ់ ប្រើប្រាស់ប្រព័ន្ធបាញ់ទឹក ផ្សែងក្រូចស្វ័យប្រវត្តិ ដើម្បីដាំម្ទេស។ ជាមួយនឹងការចិញ្ចឹមគោចំនួន ៧ ក្បាល បច្ចុប្បន្នគ្រួសារមានប្រាក់ចំណូលស្ថិរភាពពី ៧ ទៅ ៨ លានដុងក្នុងមួយខែ។
យោងតាមលោក ង្វៀន ថាញ់ហ៊ុង ប្រធានគណៈ កម្មាធិការប្រជាជន ឃុំ ងូឡាក អាស្រ័យដោយផ្លាស់ប្តូររចនាសម្ព័ន្ធផលិតកម្ម ជីវភាពប្រជាជនពេលនេះត្រូវបានលើកកម្ពស់គួរឱ្យកត់សម្គាល់។ នៅឆ្នាំ ២០២៣ ប្រាក់ចំណូលជាមធ្យមក្នុងឃុំក្នុងមនុស្សម្នាក់សម្រេចបានចំនួន ៦៨,១១ លានដុងក្នុងមួយឆ្នាំ អត្រាក្រុមគ្រួសារក្រីក្រថយចុះនៅចំនួន ០,៨២% ជាដើម៕
អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង