កងកម្លាំងត្រួតពិនិត្យការនេសាទនិងអធិការកិច្ចជលផលខេត្ត បាកលៀវ ចេញទៅសមុទ្រចួបប្រជានេសាទដោយផ្ទាល់ដើម្បីចលនា ណែនាំប្រជានេសាទឱ្យនេសាទជលផលត្រឹមត្រូវតាមការកំណត់ ត្រួតពិនិត្យមើលក្រដាសស្នាមគ្រប់ប្រភេទមានពាក់ព័ន្ធដល់នាវិក នាវានេសាទត្រី

ខេត្ត បាកលៀវ ខិតខំប្រឹងប្រែងបង្ការទប់ស្កាត់ការនេសាទជលផលខុសច្បាប់

ជាមួយនឹងខេត្ត ក្រុងទាំងឡាយទូទាំងប្រទេស ខេត្ត បាកលៀវ បាននិងកំពុងមានរបៀបធ្វើច្នៃប្រឌិតដ៏ជាក់ស្តែងជាច្រើនក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងគោរពច្បាប់របស់ប្រជានេសាទក្នុងការធ្វើអាជីវកម្ម នេសាទជលផលសមុទ្រក៏ដូចជាចាត់វិធានការយ៉ាងប្តូរផ្តាច់ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទជលផលខុសច្បាប់ មិនរាយការណ៍ហើយមិនគោរពតាមការកំណត់ (IUU) ឆាប់ដោះ "កាតលឿង" របស់គណៈកម្មាធិការ អឺរ៉ុប (EC)។