ចំពេលកម្ដៅថ្ងៃក្តៅដូចភ្លើងនៃតំបន់ប៉ែកខាងលិចនៃ ភូមិភាគខាងត្បូង យើងខ្ញុំធ្វើដំណើរទៅតាមកងកម្លាំអត្រួតពិនិត្យការ នេសាទនិងអធិការកិច្ច ជលផលខេត្ត បាកលៀវ ចេញទៅសមុទ្រជួបប្រជានេសាទដោយផ្ទាល់ដើម្បីចលនា ណែនាំប្រជានេសាទឱ្យនេសាទជលផលត្រឹមត្រូវតាមការ កំណត់ ត្រួតពិនិត្យមើលក្រដាសស្នាមគ្រប់ប្រភេទ មានពាក់ព័ន្ធដល់នាវិក នាវានេសាទ ត្រួតពិនិត្យមើលការដំឡើងឧបករណ៍នៅលើនាវានេសាទនិងការអនុវត្តបទប្បញ្ញត្តិស្តីពីការធ្វើអាជីវកម្មនិងការរពារប្រភពធនធាន ជលផល។
កងកម្លាំងត្រួតពិនិត្យការនេសាទនិងអធិការកិច្ចជលផលខេត្ត បាកលៀវ ក៏ប្រគល់ជូនទង់ជាតិដល់ម្ចាស់នាវានិងនាយនាវិកទៀតផង ឆ្លងតាមរយៈ នោះចលនា លើកទឹកចិត្តប្រជានេសាទចេញទៅកាន់លម្ហច្បាមសមុទ្រ រួមដៃគ្នាថែរក្សា ការពារអធិបតេយ្យភាពកោះសមុទ្រ ដ៏ពិសិដ្ឋរបស់មាតុភូមិបន្តទៀត។
នាយនាវិក ឡេ មិញតៀន រស់នៅក្នុងទីរួមស្រុក ហ្កាញ់ហាវ ស្រុក ដុងហាយ (ខេត្ត បាកលៀវ) ចែករំលែកថាមុនពេលនាវាចេញទៅសមុទ្រ នេសាទជលផល ត្រូវតែត្រៀមរៀបចំបែបបទគ្រប់គ្រាន់ហើយ ត្រូវតែបានស្ថានីយ ត្រួតពិនិត្យការពារព្រំដែន ហ្កាញ់ហាវ ពិនិត្យមើល ផ្តល់ការអនុញ្ញាតទើបអាចចាកចេញពីកំពង់។ ក្នុងអំឡុងពេលធ្វើសកម្មភាពនេសាទនៅលើសមុទ្រនៅតែបន្តរក្សាឧបករណ៍តាមដាននាវាចរណ៍ជាប្រចាំ មិនប្រព្រឹត្ត អំពើល្មើសដែនទឹកបរទេសជាដាច់ខាត។ កិច្ចការនេះ ត្រូវបានកងកម្លាំង សមត្ថកិច្ចឃោសនា ក្រើនរំឭកម្ចាស់នាវានេសាទក៏ដូចជាប្រជានេសាទជាប្រចាំ។
លោក ដាំង មិញធុយ ប្រជានេសាទភូមិ ៤ ទីរួមស្រុក ហ្កាញ់ហាវ ស្រុក ដុងហាយ បានអោយដឹងថាគ្រួសារមាននាវាចំនួន ២ ប្រវែងជាង ១៥ ម៉ែត្រសុទ្ធតែត្រូវបានចុះបញ្ជី ឆៀកនាវានិងដំឡើងឧបករណ៍តាមដាននាវាចរណ៍គ្រប់គ្រាន់។ ក្នុងអំឡុងពេលធ្វើដំណើរនេសាទលើសមុទ្រ នាវានេសាទ តែងតែកត់ត្រាទិន្នានុប្បវត្តិនេសាទហើយបើកឧបករណ៍ តាមដាននាវាចរណ៍ ព្រមទាំងទាក់ទងជាមួយនឹងគណៈ កម្មការគ្រប់គ្រងកំពង់ផែ ត្រីនៅពេលចេញឬចូលកំពង់ចត។ លោក ដាំង មិញធុយ ចែករំលែកបន្ថែមថា៖ "មាមីងបងប្អូនប្រជានេសាទនៅទីនេះតែងតែគោរពត្រឹមត្រូវតាមលិខិត បទដ្ឋានរបស់រដ្ឋស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU នៅពេលចេញទៅលម្ហសមុទ្រនេសាទតែងតែយកសៀវភៅនេសាទ ទាញយកជលផល ម៉ាស៊ីនកំណត់ទីតាំង ឧបករណ៍រកទីតាំងត្រី។ល។ ប្រជានេសាទណាក៏ខិតខំធ្វើសកម្មភាពនេសាទនៅសមុទ្រឲ្យបានល្អបំផុត មិនប្រព្រឹត្តអំពើល្មើសដែនសមុទ្របរទេស រួមដៃគ្នាដើម្បីដោះកាតលឿងឲ្យបានឆាប់"។
យោងតាមលោក ត្រឹន ស៊ីឃួល នាយករងសាខានាយកដ្ឋានជលផល ខេត្ត បាកលៀវ ក្នុងដំណើរការយាមល្បាត ត្រួតពិនិត្យនៅលើសមុទ្រ កងកម្លាំងសមត្ថកិច្ចក៏បង្កើនការឃោសនា ណែនាំប្រជានេសាទឱ្យ យល់ដឹងបទប្បញ្ញត្តិស្តីពីប្រឆាំងការនេសាទ IUU និងផ្តល់ប្រឹក្សាយោបល់លើបទបញ្ញត្តិរបស់ច្បាប់ស្តីពីការធ្វើអាជីវកម្មជលផលទៀតផង។ ទន្ទឹមនឹងនោះ ក្នុងដំណើរការអនុវត្តភារកិច្ច កងកម្លាំងសមត្ថកិច្ចក៏អនុវត្តអានុសាសន៍ណែនាំទាំង ៤ របស់ EC យ៉ាងម៉ឺងម៉ាត់ផងដែរ។ អាស្រ័យដោយភាពដ៏សកម្មរបស់ផ្នែកសមត្ថកិច្ចក្នុងការយាមល្បាត ត្រួតពិនិត្យនិងជំរុញមាំ ឃោសនា ប្រជានេសាទបានអនុវត្តនិងគោរពល្អតាម បទប្បញ្ញត្តិអំពីច្បាប់ ទិន្នានុប្បវត្តិនេសាទ គ្រប់គ្រងនាវិក ដំឡើងឧបករណ៍តាមដាននាវាចរណ៍ ជាពិសេសបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU។
លោក ហូ ថាញ់ ប្រធានការិយាល័យកសិកម្មនិង អភិវឌ្ឍន៍ជនបទស្រុក ដុងហាយ បានឲ្យដឹងថា មូលដ្ឋានសហការជាមួយកងកម្លាំង ការពារព្រំដែន ហ្កាញ់ហាវ ប៉ូលីសដែនសមុទ្រជារឿយៗ រៀបចំកិច្ចការ ឃោសនាជូនប្រជាជន ជាច្រើនក្រុមគ្រួសារ ជាពិសេសគឺចំពោះក្រុមគ្រួសារប្រជានេសាទមានហានិភ័យខ្ពស់ បាត់បង់ការតភ្ជាប់ឬក៏មិនទាន់បំពាក់ ឧបករណ៍តាមដាននាវាចរណ៍ ជាញឹកញាប់ អង្គភាពក៏អញ្ជើញទៅ ដល់ក្រុមគ្រួសារនីមួយៗ ដោយផ្ទាល ដើម្បីផ្សព្វផ្សាយប្រជាជនមិនប្រព្រឹត្តអំពើល្មើសបណ្តាសំណូមពររបស់ EC ជាដាច់ខាត ជាពិសេសមិនត្រូវនេសាទ នៅក្នុងដែនសមុទ្រ បរទេស។
បច្ចុប្បន្ន ខេត្តមានចំនួននាវានេសាទដែលបានចុះបញ្ជីសរុបគឺចំនួន ១.០១៨ គ្រឿង។ យោងតាមលោក ថាម វ៉ាន់ថៀវ ប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត បាកលៀវ ក្នុងអំឡុងពេលកន្លងទៅ ខេត្តបានរៀបចំដាក់ដំណើរការយ៉ាងប្តូរផ្តាច់ ស៊ីសង្វាក់គ្នានូវដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងការនេសាទជលផលសមុទ្រខុសច្បាប់ ផ្តើមពីនោះបង្កើតឱ្យមានការ វិវត្តទៅមុខដ៏ធំ មាមីងបងប្អូនប្រជានេសាទគោរពយ៉ាងម៉ឺងម៉ាត់ បានជា ខេត្ត បាកលៀវ មិនមាននាវាណាប្រព្រឹត្តអំពើល្មើសអំពីនេសាទ ខុសច្បាប់ក្នុង ដែនសមុទ្របរទេស រួមចំណែកធ្វើការដោះកាតលឿងសម្រាប់ផ្នែកនេសាទជលផលរបស់ប្រទេសទាំងមូល៕
អត្ថបទនិងរូបថត៖ យ៉ាញ់ ចិន្តា
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ភខែមិថុនា៖ សឺនហេង