កម្មាភិបាលស្រុក គូជី ឧទ្ទេសនាមអំពីបរិយាកាសវប្បធម៌ ហូ ជីមិញ ជូនមាមីងបងប្អូនជនជាតិ ចាម នៅភូមិ បេន ដ ២ ឃុំ តឹនភូទ្រុង ស្រុក គូជី

ការងារជនជាតិរួមចំណែកផ្សារភ្ជាប់នឹងធ្លុងមហាសាមគ្គីជនជាតិ

បច្ចុប្បន្នស្រុក គូជី ទីក្រុង ហូ ជីមិញ មានចំនួន ៦.១៣៥ ក្រុមគ្រួសារដោយមានជនជាតិភាគតិចជាង ១៣.៧០០ នាក់ ក្នុងនោះភាគច្រើនជាជនជាតិ ចាម ខ្មែរ និង ចិន។ ៥ ឆ្នាំកន្លងទៅថ្មីៗ នេះ ផ្សារភ្ជាប់ជាមួយនឹងការងារជនជាតិ ពង្រីកកម្លាំងមហាសាមគ្គីដ៏ខ្លាំង បងប្អូនជនជាតិក្នុងស្រុកបានរួមវិភាគទានបានចំនួន ៧,២​ពាន់លានដុងរួមជាមួយនឹងរាប់រយថ្ងៃពលកម្មដើម្បីធ្វើចំនួន ៥០៩ សំណង់នៅតាមតំបន់លំនៅឋាន។