នៅតំបន់លំនៅឋាន គណៈកម្មការកិច្ចការរណសិរ្សតែងតែបង្កលក្ខណៈដើម្បីបងប្អូនជនជាតិអាចក្ដាប់យកពត៌មានអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច - សង្គម សន្តិសុខ - សណ្តាប់ធ្នាប់មូលដ្ឋាន និងផ្លាស់ប្តូរសកម្មភាពវប្បធម៌ សិល្បៈមហោស្រពកីឡា។ ពង្រីកសិទ្ធិប្រជាធិបតេយ្យ បងប្អូនជនជាតិចូលរួមទិវាជួបជុំមហាសាមគ្គីប្រជាជាតិទាំងមូលថ្លែងមតិ យោបល់យ៉ាងសកម្មអំពីការងារទាំងឡាយរបស់អាជ្ញាធរមូលដ្ឋាន។ ក្រុមគ្រួសារបងប្អូន ជនជាតិមិនតិចឡើយត្រូវបានអាជ្ញារធរគ្រប់លំដាប់ថ្នាក់លើកតម្កើង ស្ងើចសរសើរគំរូមនុស្សល្អការងារល្អ គ្រួសារវប្បធម៌។ល។
អាស្រ័យដោយពង្រីកកម្លាំងមហាសាមគ្គីជនជាតិដ៏ខ្លាំងក្លា មុខមាត់ គូជី សព្វថ្ងៃនេះវឌ្ឍនភាពឥតឈប់ឈរដោយមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រូវបានវិនិយោគកសាងធំល្វឹងល្វើយ ទូលាយស្អាត។ គុណភាពការរស់នៅរបស់ប្រជាជនត្រូវបានកើនឡើងច្បាស់ក្រឡែត។
ជាពិសេស ស្រុកតែងតែគិតគូរដល់អ្នកមានកិត្យានុភាព អ្នកមានស្ថានភាពលំបាកលំបិន អនុវត្តសេរីភាពខាងប្រជុំជីវភាពសាសនា ជំនឿ អភិរក្សនិងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណីជាដើម។ រហូតមកទល់បច្ចុប្បន្ននេះ ទូទាំងស្រុកនៅត្រឹម ៩១៩ ក្រុមគ្រួសារក្រីក្រ (ស្មើនឹង ០,៧% ចំនួន ១.៩៣៧ ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រ (ស្មើនឹង ១,៤៧%) តែប៉ុណ្ណោះ ក្នុងនោះក្រុមគ្រួសារក្រីក្រជាបងប្អូនជនជាតិភាគតិចនៅចំនួន ៩ ក្រុមគ្រួសារ ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រចំនួន ២២ គ្រួ៕
អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់