សិល្បករសិល្បការិនី សិប្បករសិប្បការិនីខ្មែររាប់រយនាក់សម្របខ្លួនក្នុងលំហវប្បធម៌ប្រពៃណី ដោយមានវង់ភ្លេងពិណពាទ្យក្នុងកម្មវិធីសិល្បៈសម្តែងភ្លេងពិណពាទ្យដ៏ធំបំផុតនៅប្រទេសវៀតណាមក្នុងខេត្ត សុកត្រាំង។ រូបថត៖ អាន ហៀវ

ខេត្ត សុកត្រាំង ពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ ខ្មែរ

ប៉ុន្មានឆ្នាំកន្លងទៅ កម្មវិធីគោលដៅជាតិការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១ - ២០៣០ ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធីគោលដៅជាតិ ១៧១៩) បានជួយឧបត្ថម្ភប្រភពកម្លាំង និងបន្តបន្ថែមកម្លាំងសម្រាប់ការងារអភិរក្ស ពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រពៃរបស់បងប្អូនជនជាតិ ខ្មែរ ផ្សារភ្ជាប់នឹងការអភិវឌ្ឍន៍វិស័យទេសចរណ៍។