មាមីងបងប្អូនពុទ្ធបរិស័ទ ខ្មែរ អញ្ជើញទស្សនានិងគោរពបូជាព្រះពុទ្ធបដិមាព្រះសក្យមុនីបរិនិព្វានធំជាងគេនៅប្រទេស វៀតណាម នៅក្នុងបរិវេណវត្ត បទុមវង្សា សំរោង នៅសង្កាត់លេខ ៥ (ទីក្រុង សុកត្រាំង)

វត្តអារាម ខ្មែរ - សសរស្តម្ភខាងស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង

រំឭកដល់តំបន់ដែនដីនៃខេត្ត សុកត្រាំង ហាក់ដូចជាអ្នកណាៗ ក៏ត្រូវរងការស្រូបទាញទឹកចិត្ត ដោយនូវវត្តអារាម ខ្មែរ ពណ៌ស្រស់ស្អាតដ៏លេចធ្លោ ស្ថាបត្យកម្មដ៏ស្រស់ល្អឆើត។ វត្តអារាម ខ្មែរ នីមួយៗ នៅទីនេះសុទ្ធតែត្រូវបានចាត់ទុកដូចជាសារមន្ទីអំពីព្រះពុទ្ធសាសនានិងសិល្បៈរបស់ភូមិ ស្រុក ជាមជ្ឈមណ្ឌលប្រជុំជីវភាពសាសនា វប្បធម៌សហគមន៍ ព្រមទាំងជាសាលារៀន កន្លែងសម្រាប់ជនជាតិ ខ្មែរ ពឹងផ្អែកខាងដួងព្រលឹងពេលនៅមានជីវិតរស់នៅនិងផ្ញើ