រំឭកដល់តំបន់ដែនដីនៃខេត្ត សុកត្រាំង ហាក់ដូចជាអ្នកណាៗ ក៏ត្រូវរងការស្រូបទាញទឹកចិត្តដោយនូវវត្តអារាម ខ្មែរ ពណ៌ស្រស់ស្អាតដ៏លេចធ្លោ ស្ថាបត្យកម្មដ៏ស្រស់ល្អឆើត។
វត្តអារាម ខ្មែរ នីមួយៗ នៅទីនេះសុទ្ធតែត្រូវបានចាត់ទុកដូចជាសារមន្ទីរអំពីព្រះពុទ្ធសាសនានិងសិល្បៈរបស់ភូមិ ស្រុក ជាមជ្ឈមណ្ឌលប្រជុំជីវភាពសាសនា វប្បធម៌សហគមន៍ ព្រមទាំងជាសាលារៀន កន្លែងសម្រាប់ជនជាតិ ខ្មែរ ពឹងផ្អែកខាងដួងព្រលឹងពេលនៅមានជីវិតរស់នៅនិងផ្ញើអដ្ឋិធាតុពេលបាត់បង់ជីវិតទៅ។ល។
វត្តអារាម ខ្មែរ - មជ្ឈមណ្ឌលប្រជុំជីវភាពខាងសាសនារបស់បងប្អូនជនជាតិ
អញ្ជើញមកកាន់ខេត្ត សុកត្រាំង ស្លាកស្នាម ខ្មែរ មិនត្រឹមតែបង្ហាញឱ្យឃើញតាមរយៈរបៀបរបបនៃការរស់នៅការប្រជុំជីវភាពប្រចាំថ្ងៃរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងស្ដែងឲ្យឃើញយ៉ាងច្បាស់ក្រឡែតតាមរយៈ ស្ថាបត្យកម្មនៃវត្តអារាមទាំងឡាយទៀតផង។

បច្ចុប្បន្ន ខេត្ត សុកត្រាំង មានវត្តចំនួន ៩២ ក្នុងនោះ មានវត្តចំនួន ២ (វត្ត ឃ្លាំង វត្ត សិរីតេជោ មហាទុប) ត្រូវបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រ - វប្បធម៌លំដាប់ថ្នាក់ជាតិ។ វត្ត ខ្មែរ នៅខេត្ត សុកត្រាំង មិនមែនគ្រាន់តែជាវត្តអារាមប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលប្រជុំជីវភាពសាសនាទៀតផង។

ថ្វីត្បិតរងឥទ្ធិពលពីវប្បធម៌របស់ជនជាតិដទៃទៀតក៏ដោយប៉ុន្តែបណ្តាតម្លៃមានអត្តសញ្ញាណដោយឡែករបស់ជនជាតិ ខ្មែរ នៅតែត្រូវបានរក្សាទុក ថែរក្សានិងពង្រីកគុណប្រយោជន៍។
យោងតាមអ្នកសិក្សាស្រាវជ្រាវវប្បធម៌ ខ្មែរ ប្រការដែលបានបង្កើតជា "អត្តសញ្ញាណដាច់ដោយឡែក" នោះគឺជាពុទ្ធសាសនាទក្ខិណនិកាយ។ រហូតមកទល់បច្ចុប្បន្ននេះ ពុទ្ធសាសនាទក្ខិណនិកាយនៅតែរក្សាតួនាទីតែមួយគត់ក្នុងជីវភាពរស់នៅខាងស្មារតីរបស់ជនជាតិ ខ្មែរ។

ចំពោះជនជាតិ ខ្មែរ វត្តអារាមគឺជាទីកន្លែងដើម្បីផ្ញើទុកនូវជំនឿអំពីអ្វីៗ គ្រប់យ៉ាងក្នុងជីវភាពរស់នៅ។
យោងតាមព្រះតេជព្រះគុណ លី ដែន ព្រះចៅអធិការវត្ត មជ្ឈិមារាម ជ្រោយទឹមចាស់ (ទីក្រុង សុកត្រាំង) មានថេរដីកាថា ពុទ្ធបរិស័ទ ខ្មែរ ផ្សារភ្ជាប់ជាមួយនឹងវត្តអារាមតាំងពីជំនាន់បុព្វបុរសរហូតមកដល់ជំនាន់កូនចៅ។ វត្តអារាមផ្សារភ្ជាប់នឹងពិធីឆ្លងវ័យ។ ទារកទារិកាពេលទើបតែកើតត្រូវបានក្រុមគ្រួសារនាំយកទៅវត្តធ្វើពិធីកិច្ចនិងក្លាយជាពុទ្ធសាសនិក។ ពេលលាចាកលោកទៅត្រូវបានគេបូជាដោយព្រះអគី្គនិងតម្កល់អដ្ឋិធាតុនៅក្នុងវត្ត។

នៅថ្ងៃខ្នើតរនោចក្នុងខែ ជនជាតិ ខ្មែរ អញ្ជើញទៅវត្តអុជធូប សូត្រធម៌ នមស្ការ នាំគ្នាឧទ្ទិសដល់ជីដូនជីតា បុព្វការីជន។ ជនជាតិ ខ្មែរ តែងតែមានមនសិការពីការរួមវិភាគទានកម្លាំងពលំ ទ្រព្យសម្បត្តិកសាងវត្តអារាម តែងតែយកចិត្តទុកដាក់ដល់វត្តអារាមហើយវត្តអារាមគឺជាសសរស្តម្ភខាងស្មារតីដ៏ធំធេងក្នុងជីវភាពរស់នៅមានឥទ្ធិពល លើជីវភាពរស់នៅនិងបង្កើតបានជាលក្ខណៈពិសេសដាច់ដោយឡែកជាមូលដ្ឋានរបស់ជនជាតិ ខ្មែរ។
ទីកន្លែងប្រជុំជីវភាពវប្បធម៌សហគមន៍ សាលារៀនអប់រំសីលធម៌
ជារៀងរាល់ឆ្នាំ នៅបរិវេណវត្ត ជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង ប្រារព្ធពិធីបុណ្យទានជាច្រើនដូចជា៖ បុណ្យវិសាខបូជា បុណ្យកឋិនទាន បុណ្យកាន់បិណ្ឌ។ល។ នេះគឺជាពិធីបុណ្យទានបានជ្រួតជ្រៀបកាន់តែជ្រៅក្នុងចិត្តគំនិតជន ជាតិ ខ្មែរ។

ទន្ទឹមនឹងបណ្តាពិធីបុណ្យទានមានលក្ខណៈសាសនា ជនជាតិ ខ្មែរ នៅទី នេះក៏ប្រារព្ធពិធីបុណ្យប្រជាប្រិយផ្សារភ្ជាប់នឹងពិធីកិច្ចកសិកម្ម ក៏ប្រព្រឹត្តិឡើងនៅក្នុងបរិវេណវត្តដូចជា៖ ពិធីអំណរបុណ្យចូលឆ្នាំថ្មី ពិធីបុណ្យអក អំបុក ពិធីបុណ្យសែនដូនតា ។ល។
នៅក្នុងបរិយាកាសដ៏ពិសិដ្ឋ របស់វត្ត អារាម ជនជាតិ ខ្មែរ ប្រមូលផ្តុំគ្នា មកដើម្បីសម្តែងសិល្បៈ នាំគ្នាច្រៀងរាំ ចាប់ផ្តើមប្រារព្ធបណ្តាពិធីកិច្ចប្រពៃណី។
អញ្ជើញមកកាន់ខេត្ត សុកត្រាំង ក្នុងប៉ុន្មានថ្ងៃចុងខែ តុលា មានឱកាស ឆៀងចូលទស្សនា វត្តអារាមជាច្រើន យើងខ្ញុំបានសម្របខ្លួនចូលទៅក្នុងបរិយាកាសដ៏អធិកអធម សង្វាតហាត់សមត្រៀមរៀបចំសម្រាប់ពិធីបុណ្យប្រណាំងទូក-ង។

នោះគឺជាក្រុមប្រណាំងរាប់រយនាក់តែងតែសប្បាយរីករាយហាត់សមនៃវត្ត ឃ្លាំង វត្ត មជ្ឈិមារាម ជ្រោយទឹមចាស់ ។ល។
នោះគឺជាសំឡេងច្រៀង ចង្វាក់រាំ របស់សមាជិកបណ្តាក្លឹបច្រៀងរាំប្រពៃណី ។ល។ កែវភ្នែកពន្លឺឡើងក្តីសប្បាយរីករាយ បងស្រី ថាច់ ធីមីញុង នៅឃុំ ភូតឹន (ស្រុក ចូវថាញ់) សម្តែងចំណាប់អារម្មណ៍ថា អស់រយៈពេល ៥ ឆ្នាំមកនេះ បងស្រីទើបតែបានចូលរួមក្លឹបរាំ ច្រៀងរបស់វត្ត បួនព្រះភ័ក្រ។
ទោះបីការងារប្រចាំថ្ងៃនឿយហត់តែបងស្រីនៅតែមិនបោះបង់ចោលការហាត់សមមួយពេលណាឡើយ គោលបំណងចង់ពាំនាំយកនូវទំនុកច្រៀង ចង្វាក់រាំ បម្រើបងប្អូនជនជាតិក្នុងឱកាសពិធីបុណ្យទាន។ ចំពោះជនជាតិ ខ្មែរ ខេត្ត សុកត្រាំង វត្តអារាមក៏ជាសាលារៀនសម្រាប់កុមារាកុមារីទៅរៀនអក្សរ រៀនវិជ្ជាជីវៈ។

វត្តអារាមជាមជ្ឈមណ្ឌលចលនាចាត់តាំង ការបណ្ដុះបណ្ដាលចំណេះដឹងនិងការយល់ដឹងអំពីវប្បធម៌អំពីការអភិរក្សនិងថែរក្សាអក្សរ ខ្មែរ។ នៅក្នុង វត្ត បទុមវង្សា សំរោង នៅសង្កាត់លេខ ៥ (ទីក្រុង សុកត្រាំង) សំណេះសំណាលជាមួយព្រះ ពហុស្សូត ព្រះតេជគុណ ឡឹម ប៊ិញថាញ់ យើងខ្ញុំបានដឹងថា បច្ចុប្បន្ន វត្តមានព្រះសង្ឃចំនួន ៣១ អង្គ។
មិនត្រឹមតែរៀបចំបណ្តាថ្នាក់បង្ហាត់បង្រៀនផ្លូវធម៌ រៀននារដូវវិស្សមកាល បំប៉នចំណេះដឹងឲ្យសិស្សសាលាពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៥ ប៉ុណ្ណោះទេ វត្តក៏រៀបចំកម្មវិធីបុណ្យទានទាំងឡាយដូចជា៖ ចូលឆ្នាំថ្មី អកអំបុក សែនដូនតា កឋិន ។ល។
ក្នុងគោលបំណង បង្កលក្ខណៈងាយស្រួលសម្រាប់ជនជាតិ ខ្មែរ ក្នុងការប្រជុំជីវភាពសាសនា វប្បធម៌ សហគមន៍ នាពេលកន្លងទៅខេត្ត សុកត្រាំង បានផ្តោតការយកចិត្តទុកដាក់ជាច្រើនដល់ការងារជួសជុល ស្ថាបនា កសាងវត្តអារាមឲ្យល្អប្រសើរជាងមុន។

យោងតាមព្រះឧបជ្ឈាយ៍ តាំងណូ ប្រធានគណៈសង្ឃាភិបាល សមាគមព្រះ ពុទ្ធសាសនា វៀតណាម ខេត្ត សុកត្រាំង អនុប្រធានអចិន្ត្រៃយ៍សមាគមសាមគ្គីព្រះសង្ឃស្នេហា ជាតិខេត្ត សុកត្រាំង ដោយមានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ជីវភាពសម្ភារៈក៏ដូចជាស្មារតីរបស់ជន ជាតិ ខ្មែរ ត្រូវបានកែលម្អច្រើន ហើយ។ ជនជាតិ ខ្មែរ ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំង ត្រៀមខ្លួនជាស្រេចក្នុងការរួមកម្លាំង រួមចិត្តគំនិតកសាងស្រុកកំណើតកាន់តែសម្បូរសប្បាយ ស្រស់ ស្អាត វិបុលភាព៕
អត្ថបទ៖ ធូហឿង
រូបថត៖ ត្រុងជិញ - អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ