នាយករដ្ឋមន្រ្តី វៀតណាម លោក ផាម វ៉ាន់ដុង និងប្រធានក្រុមប្រឹក្សាប្រជាជនបដិវត្តន៍ កម្ពុជា លោក ហេង សំរិន អញ្ជើញចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម វៀតណាម - កម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោកប្រធាន ហេង សំរិន អញ្ជើញមកកាន់ប្រទេស វៀតណាម នៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ១៩៧៩

ការប្រយុទ្ធដ៏យុត្តិធម៌ដើម្បីភាពឋិតថេរចីរកាលនៃប្រជាជាតិទាំងពីរ

ទិវាជ័យជម្នះនៃសង្គ្រាមការពារព្រំដែនភាគនិរតីនៃមាតុភូមិ (ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ - ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២៤) គឺជាឱកាសដើម្បីរំលឹកនឹកអំពីការបូជាជីវិតដ៏ធំធេងរបស់លោកឪពុក និងរាមច្បងជំនាន់មុនៗ ក៏ដូចជាការបាត់បង់ ការឈឺចាប់របស់ប្រជាជនយើងនៅពេលត្រូវរបបប្រល័យពូជសាសន៍ ប៉ុល ពត - អៀង សារី (ឬហៅថា ខ្មែរ ក្រហម) ប្រព្រឹត្តអំពើសម្លាប់រង្គាលយ៉ាងព្រៃផ្សៃ ធ្វើសង្គ្រាមឈ្លានពាននៅព្រំដែនភាគនិរតី។