ទិវាជ័យជម្នះនៃសង្គ្រាមការពារព្រំដែនភាគនិរតីនៃមាតុភូមិ (ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ - ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២៤) គឺជាឱកាសដើម្បីរំលឹកនឹកអំពីការបូជាជីវិតដ៏ធំធេងរបស់លោកឪពុក និងរាមច្បងជំនាន់មុនៗ ក៏ដូចជាការបាត់បង់ ការឈឺចាប់របស់ប្រជាជនយើងនៅពេលត្រូវរបបប្រល័យពូជសាសន៍ ប៉ុល ពត - អៀង សារី (ឬហៅថា ខ្មែរ ក្រហម) ប្រព្រឹត្តអំពើសម្លាប់រង្គាលយ៉ាងព្រៃផ្សៃ ធ្វើសង្គ្រាមឈ្លានពាននៅព្រំដែនភាគនិរតី។
សង្រ្គាមការពារព្រំដែនភាគនិរតីគឺជាការប្រយុទ្ធដ៏យុត្តិធម៌ ស្វ័យត្រាណធម្មានុរូបរបស់ប្រជាជាតិក្នុងគោលបំណងការពារឯករាជ្យភាព អធិបតេយ្យភាព ឯកភាព បូរណភាពទឹកដី បង្ហាញពីស្មារតីសាមគ្គីភាពអន្តរជាតិដ៏ស្អាតស្អំបរិសុទ្ធ ឧត្តុង្គឧត្តមរបស់ប្រជាជាតិ វៀតណាម ចំពោះប្រជាជននៃប្រទេសជាមិត្ត កម្ពុជា។
រំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ឆ្នាំនៃទិវាជ័យជម្នះសង្រ្គាមការពារព្រំដែនភាគនិរតី កាសែតរូបភាពជនជាតិនិងតំបន់ភ្នំសូមគោរពឧទ្ទេសនាមជូនបងប្អូនជនជាតិនូវរូបភាពមួយចំនួនពីការប្រយុទ្ធដ៏យុត្តិធម៌ ដើម្បីភាពឋិតថេរចីរកាលនៃប្រជាជាតិទាំងពីរ វៀតណាម និង កម្ពុជា៕
អត្ថបទ៖ ក្វាងហាយ
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់