លោក គីម រួន ថែទាំចម្ការដំណាំហូបផ្លែរបស់គ្រួសារ

លេខាសាខាបក្ស គីម រួន អស់ពីចិត្តពីថ្លើមដើម្បីសហគមន៍

ភូមិ បត់ចេក ឃុំ លឿងហ្វា ស្រុក ចូវថាញ់ ខេត្ត ត្រាវិញ មានជិត ៤៣០ ក្រុមគ្រួសារ ៩០ ភាគរយជាបងប្អូនជនជាតិ ខ្មែរ។ ក្នុងនាមជាលេខាសាខាបក្សភូមិ បត់ចេក តាំងពីឆ្នាំ ២០០៤ រហូតមកទល់ពេលនេះ ទោះបីជាប់រវល់នឹងការងារក៏ដោយ ក៏ប៉ុន្តែលោក គីម រួន តែងទៅដល់ផ្ទះនីមួយៗ សួរសុខទុក្ខ ឃោសនា ចលនាបងប្អូនជនជាតិធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះ បង្កើនប្រាក់ចំណូលជារឿយៗ។